គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ ហៅICC Angkor បើកកិច្ចប្រជុំពេញអង្គរ លើកទី២៩ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរលើកទី២៩ នៅខេត្តសៀមរាប ក្រោមអធិបតី ភាពលោកស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា​ប្រធាន​ក្រុម​បប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិអប្សរា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំលោកMIKAMI Masahiro ឯក​អគ្គ​រាជ​ទូតជប៉ុន និងលោក Jacques PELLET ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

កិច្ចប្រជុំពេញអង្គលើកទី២៩នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យ ពិភាក្សា​ទៅ​លើ​របាយ ការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក,ការ​អភិរក្ស​ជួសជុលការស្រាវ ជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និង​ការងារ​សង្គ្រោះ​បន្ទាន់​ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន២៖ ១)រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កា​ត់​គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២) អាជ្ញាធរជាតិអប្សរា និង ស្ថាប័ន​JASA​ ជប៉ុន។

...

បន្ថែមពីលើនេះ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច នឹង​ផ្តល់​កិត្តិយស​អញ្ជើញចូលរួមជាអធិបតីក្នុងការបំពាក់គ្រឿងឥស្សរ យស ជូនដល់​អ្នក​ជំនាញ​ជាតិ​ និង​អន្តរជាតិ​ដែល​បានចូល​រួម​ចំណែក​ក្នុង​កិច្ច​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រមណីយដ្ឋានអង្គររយៈពេល ៣០ឆ្នាំមកនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print