ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Na Ti Kan និងឈ្មោះ Vat Mouy Seng បានបង្ហោះសារពាក់ព័ន្ធ និងការដាក់រានទេវតាក្នុងបរិវេណផ្ទះ វាអាចបង្កគ្រោះថ្នាក់ដល់ពួកគេដែលកុមាតូចៗ ខណៈក្មេងស្រីម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់របួសបែកក្បាល។
ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះ Na Ti Kan បានបង្ហោះសាររំលែកទុក្ខក្រៀមក្រំទៅកាន់ក្មួយស្រីរបស់ខ្លួនយ៉ាងដូច្នេះថា៖” ថ្ងៃនេះខ្ញុំសុំកាន់ទុក្ខ ព្រោះក្មួយជាទីស្រឡាញ់បាត់បង់ជីវិតមួយពព្រិចភ្នែក មីងទទួលយកស្ទើរតែមិនបាន។ ក្មួយស្រីរបស់មីងមីងមិនទាន់ទាំងបានជួបមុខក្មួយម្ដងផងហេតុអីហេតុអី? ក្មួយទៅចោលប៉ាម៉ាក់នឹង គ្រប់គ្នា ហេតុអី ក៏ក្មួយអាយុខ្លីម្ល៉េះ”។
ជាមួយគ្នានោះ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Vat Mouy Seng ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះដែរថា៖ ថ្ងៃនេះឃើញគេបង្ហោះក្មេងស្រីគួរឱ្យស្រឡាញ់ម្នាក់ទៀតហើយដែលស្លាប់បាត់បង់ជីវិតដោយសាររានទេវតា ខ្ញុំក៏នឹកឃើញដល់កូនប្រុសរបស់ខ្ញុំស្ទើរបាត់បង់ជីវិតដោយសាររានទេវតានេះដែរ ដែលជាទីគោរពបូជារបស់ឪពុកម្តាយក្មេកខ្ញុំ។
បើតាមគំនិតខ្ញុំវិញ ព្រះមានក្នុងចិត្ត ដូច្នេះហើយទើបផ្ទះរបស់ខ្ញុំមិនមានរានទេវតា មិនមានជំនាងផ្ទះទេ។ អំពើល្អឬអាក្រក់ យើងជាអ្នកកំណត់ ហើយផ្តើមចេញពីក្នុងចិត្ត។ សភាពខាងក្រៅនៃទង្វើមិនបានកំណត់ថាយើងល្អឬអាក្រក់ទេ ព្រោះមនុស្សសាហាវឃោឃៅក៏ចេះអុជធូបសំពះបួងសួងដូចមនុស្សស្លូតត្រង់ដែរ៕ ដោយ៖សហការី