ខេត្តកំពត៖ ទន្ទឹមនឹងស្ថានភាពអាកាសធាតុបានវិលមករកភាពប្រក្រតីវិញ បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពត ក៏បានចាប់ផ្តើមការងារបង្កបង្កើនផលដំណាំស្រូវវស្សារបស់ខ្លួនយ៉ាងមមាញឹកផងដែរ ។
គិតមកត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ ការអនុវត្តការងារបង្កបង្កើនស្រូវវស្សានៅទូទាំងខេត្តកំពត សម្រេចបានលើផ្ទៃដីចំនួន ៤.៧៩៧ ហិកតា ស្មើនឹងប្រមាណ ៤ ភាគរយ នៃផែនការ ១២៦.០០០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...