ក្មេងស្ទាវមួយក្រុមដេញកាប់យុវជន៣នាក់បណ្តាលឱ្យរបួសធ្ងន់ម្នាក់ព្រោះខឹងមេីលមុខឌឺពេក

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន៣នាក់ខណៈជិះម៉ូតូចេញពីកន្លែងផឹកស៊ីបំណងទៅកន្លែងស្នាក់នៅវិញស្រាប់តែមានក្រុមក្មេងទំនេីងមានគ្នា៦ទៅ៧នាក់ប្រដាប់ដោយកាំបិតប៉័ងតោនិងដាវដេញកាប់ដោយមិនដឹងមូលហេតុបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង០១និង២២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ២០២២​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ មុខបុរីលនសុីធី  ភូមិព្រៃព្រីងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឈាន ថៃ អាយុ១៨ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅក្នុងបុរីលនសុីធី ភូមិព្រៃព្រីងទី១ សង្កាត់ចោមចៅ២ ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ រងរបួសផ្នែកកនិងឆ្អឹងខ្នង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JS- 4108 ទេីបតែចេញពីកន្លែងផឹកស៊ីមួយកន្លែងបំណងទៅការដ្ឋានសំណង់ស្នាក់នៅវិញ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចមុខវត្តព្រៃស្ពឺស្រាប់តែមានក្រុមក្មេងទំនេីងជិះម៉ូតូ៣គ្រឿងមានគ្នា៦ទៅ៧នាក់​ ហេីយបានក្រលេកមេីលមុខរួចជិះវ៉ាទៅមុខទៀតទៅ។
ប្រភពដដែលបានបន្តថា​ បន្ទាប់មកស្រាប់តែក្រុមក្មេងទំនេីងទាំងនោះប្រដាប់ដោយកាំបិតប៉័ងតោនិងដាវដេញកាប់ដោយចោទថាក្រុមជនរងគ្រោះមេីលមុខឌឺគេពេក​ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតរត់គេចរួចខ្លួនទាន់។

...

ក្រោយកេីតហេតុជនទំនេីងទាំងនោះគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះ៧១១​ នៃកងពលតូចលេខ៧០​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print