កម្លាំង​នគរបាល​ស្រុក​ចំនួន​ពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់​ចាម​ ចុះបង្ក្រាបករណី​បញ្ជល់មាន់​ខុសច្បាប់(ភ្នាល់​មាន់)​សរុប​ ៥នាក់

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងរយៈពេល​មួយថ្ងៃ​កម្លាំង​នគរបាល​ស្រុក​ចំនួន​ពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់​ចាម​ ចុះបង្ក្រាបករណី​បញ្ជល់មាន់​ខុសច្បាប់(ភ្នាល់​មាន់)​សរុប​ ៥នាក់។

ជាក់ស្ដែង​ករណី​ទី១​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ១០​ និង៣០នាទី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបេីក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមសង្កែ ស្ថិតនៅភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ចំណែក​ករណី​ទី២,​ បានធ្វេីឡេីង​នៅរសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយទាប បានចុះបង្ក្រាបករណីលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការកៅស៊ូ ខាងត្បូងភូមិ វាលរីលិច ឃុំស្វាយទាប។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាងមួយចំនួន

...

​បច្ចុប្បន្ន​ជនសង្ស័យ០៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print