នគរបាលស្រុកបាណន់​ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ចំនួន៥នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ក្រុម​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​ប្រភេទ​បញ្ជល់មាន់​ នៅស្រុកបាណន់​ចំនួន​០៥នាក់​ រួម​នឹង​វត្ថុ​តាងជាក់ស្ដែង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ អនុវត្តជាប់ជាប្រ​ចាំនូវយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិ​ការ​នគរបាលស្រុកបាណន់​ កាលពីវេលាម៉ោង​ ២និង​៤០នាទីរសៀល​ថ្ងៃទី១៨​ ខែ​ធ្នូ​ម្សិលមិញនេះ​បានដឹក​នាំ​កម្លាំងផ្នែកជំ​នាញនៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសង(បញ្ជល់មាន់)០១​ករណីក្នុងបទ​ល្មើសជាក់ស្តែង នៅចំណុចភូមិ​ក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងនិងបាន​ហៅអ្នកប្រព្រឹត្តល្បែងបានចំនួ​ន​០៥នាក់មកធ្វេីការសាកសួរណែនាំ។

វត្តុតាងចាប់យកបានរួមមាន៖
-មាន់ឈ្មោលចំនួន០៣ក្បាល
-ស្បៃអ៊ុយហ៊ុមធ្វើសង្វៀនសម្រាប់បញ្ជល់​មាន់ចំនួ​ន​០១ផ្ទាំង
-ក្រណាត់ក្រាលសង្វៀនបញ្ជល់​មាន់០១ផ្ទាំង
-ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១
-ធុងជ័រដាក់ទឹកចំនួន០១
-ម៉ូតូចំនួន០៣គ្រឿង (ម៉ូតូចាស់)
-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ទូរស័ព្ទ​ចាស់)

...

ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការ​លេងល្បែងស៊ីសងបន្តទៀត​ និងបានឱ្យក្រុមគ្រួសារផ្តិតមេដៃធានាត្រឡប់​ទៅសហគមន៍វិញ៕ដោយ​៖អរុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print