ចាប់គ្រឿងចក្រលោកតាំងអ៊ីមន្រ្តីសាលាស្រុកប្រាសាទសំបូរដោយសារឈូសឆាយដីព្រៃខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជា អាជ្ញាអមសាលាដំបូងបានបញ្ជាឲ្យលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងដឹកនាំចុះ បង្រ្កាបគ្រឿងចក្ររបស់ លោក តាំងអ៊ី ជាមន្រ្តីសាលាស្រុកប្រាសាទសំបូរ ដែលបានយកគ្រឿងចក្រទៅឈូសឆាយរំលោភយកដីព្រៃដោយខុសច្បាប់ដោយបានបំផ្លិចបំផ្លាញនៅតំបន់ព្រៃហាមឃាត់របស់រដ្ឋ ស្ថិតនៅក្នុងភូមិស្រើង ឃុំស្រើង ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

គ្រឿងចក្រដែលែធ្វើសកម្មភាពឈូស ឆាយដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យក្រោមលេសសុំច្បាប់ឈូសដីដំបូក និងដី ចម្ការ ដើម្បីដាំដំណាំមាន៣ហិកតាតែនៅពេលដែលមកឈូសបែរជាលួចឈូសឆាយដីព្រៃធំដែលជាព្រៃនៅតំបន់ហាមឃាត់ទៅវិញ ។ ក្រោយពីសមត្ថកិច្ចបានរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធជនទាំងនេះបាននាំគ្នាបើកគ្រឿងចក្រយកទៅលាក់ក្នុងព្រៃ ហើយ កម្មករ និងតៃកុងអាប៊ុលនាំគ្នារត់គេចខ្លួនបាត់អស់ ក្រោមការបញ្ជារបស់លោក តាំងអ៊ី មន្រ្តីសាលាស្រុកប្រាសាទសំបូរ ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទ សំបូរត្រូវបានគេដឹងថា ជាអភិបាលស្រុកទើបឡើងថ្មីហើយចំពោះផ្ទៃដីព្រៃ និងដី ចម្ការនៅក្រោមក្លៀករបស់លោក ក៏លោក នៅមិនទាន់ស្គាល់ច្បាស់ដែរ ដោយសារ តែលោកអង្គុយមើលតែឯកសារនៅលើ តុប៉ុណ្ណោះ ។ រីឯការចុះត្រួតពិនិត្យផ្ទៃដីជាក់ ស្តែងលោកមិនដែលចាកចេញពីបន្ទប់ នោះទេ ជាហេតុធ្វើឲ្យក្រុមឈ្មួញមានឱកាស កុហកបានដោយការបណ្តែតបណ្តោយនេះធ្វើឲ្យព្រៃឈើ និងដីរបស់រដ្ឋនឹងត្រូវ រលាយមិនខានឡើយ ។

នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំបានដឹកនាំកម្លាំងចម្រុះចុះត្រួត ពិនិត្យ និងឃាត់គ្រឿងចក្រទុកដើម្បីត្រួត ពិនិត្យរកឯកសារដែលពាក់ព័ន្ធទៅតាម ច្បាប់ ។

លោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរបានឲ្យដឹងថា ជុំវិញការសុំច្បាប់ឈូសឆាយដីព្រៃនេះ គឺលោក ពុំបានទទួល និងពុំបានឃើញឯកសារពាក់ព័ន្ធនឹងការសុំច្បាប់អនុញ្ញាតនោះទេ ។ តែបើ សិនជាសុំច្បាប់វាមានផលប៉ះពាល់ព្រៃធំបែបនេះក៏រដ្ឋបាលព្រៃឈើមិនហ៊ានអនុញ្ញាតឲ្យដែរសម្រាប់ដីដែលអនុញ្ញាតឲ្យឈូសឆាយ គឺជាដីដែលមានលក្ខណៈ ចម្ការធ្លាប់អាស្រ័យផល ។ លោក ហាក់ សុធី បានបញ្ជាក់ថា ការសុំច្បាប់នេះគឺលោកអភិបាលស្រុកគាត់សម្រេចដោយឯកច្ឆន្ទតែម្តង ដោយរដ្ឋបាលព្រៃឈើអត់បានដឹង ទេ ហើយការឈូសឆាយនេះមើលទៅគឺមានភាពមិនប្រក្រតី ។

លោក តាំងអ៊ី ម្ចាស់គ្រឿងចក្រ និងជាមន្រ្តីសាលាស្រុកប្រាសាទសំបូរបានឲ្យ ដឹងថា លោកបានសុំច្បាប់លោកអភិបាល ស្រុក នេះបើមានបញ្ហាគឺអភិបាលស្រុកជាអ្នកទទួលខុសត្រូវដោយសារការរត់ការសុំច្បាប់ឈូសឆាយដីព្រៃនេះ មិនមែនមិន អស់លុយទេ គឺសុទ្ធតែចាយលុយឲ្យគេដូច្នេះ បើមានការចាប់គ្រឿងចក្ររបស់លោក ក្រុមការងារស្រុកដែលចុះទៅមើលនោះ ត្រូវតែទទួលខុសត្រូវ ។

មហាជនបានរិះគន់យ៉ាងចាស់ដៃដល់ លោក តាំងអ៊ី ដែលជាមន្រ្តីសាលាស្រុក ដោយគាត់ត្រូវធ្វើជាគំរូរបស់ប្រជាពលរដ្ឋ បែរជាយកអំណាចរបស់ខ្លួនទៅឃុបឃិតគ្នាជាប្រព័ន្ធយកគ្រឿងចក្រមកឈូសឆាយ ដីព្រៃ ក្រោមលេសឈូស ឆាយ ដីព្រៃ ចម្ការ ដែលធ្លាប់អាស្រ័យផល តែការពិតគឺជាដី របស់រដ្ឋនិងជាព្រៃធំៗ មានលក្ខណៈមិន ប្រក្រតីទៅវិញ ។ ដូច្នេះគួរតែថ្នាក់លើពិនិត្យ មើលឯកសារ និងមានវិធានការទៅលើ មន្ត្រីសាលាស្រុកនេះ កុំឲ្យខូចឈ្មោះមន្ត្រី ល្អៗដទៃទៀត ៕

ses (1)

ses

ដោយ៖  ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print