ខ្សឹបដាក់ត្រចៀក៖ អាជីវករត្អួញថា នរណាៗ ក៏ខ្លាចអំណាចគាបជម្រិតយកប្រាក់ពីមេគយចល័ត កង ធឿន នោះដែរ

ចែករំលែក៖

លោក កង ធឿន មេគយចល័តប្រចាំផ្លូវជាតិលេខ៤ ឈរជើងចំណុចផ្លូវបំបែកស្រែអំបិល ខេត្តកោះកុង កំពុងមានឈ្មោះល្បីយ៉ាងខ្លាំងក្នុងអំណាចគាបសង្កត់ ជំរិតទារប្រាក់ពីអាជីវកររកស៊ីដឹកទំនិញ ទាំងឡានតូច ឡានធំ ទាំងការដឹកជញ្ជូនគ្រឿងសមុទ្រ និងផ្លែឈើជាដើម ។ អាជីវករបាននិយាយថា នរណាៗ ក៏ខ្លាចមេគយកង ធឿន ឬនិយមហៅថា មេគយមុខលុយ គ្មានមនោសញ្ចេតនា គ្មានដឹងថាខុស ឬត្រូវ ស្របច្បាប់ ឬមិនស្របច្បាប់ សំខាន់ តម្រូវឲ្យបង់ប្រាក់សម្រាប់ក្បាលឡានចំពោះគេចពន្ធ ឬបង់ពន្ធគ្រប់ មិនគ្រប់ក៏ដោយ ចាំគិតគ្នាជាក្រោយ ។

ក្នុងមួយថ្ងៃៗ គឺមានរថយន្តដឹកទំនិញឆ្លងកាត់យ៉ាងប្រសេចប្រសាច លើកំណាត់ផ្លូវជាតិលេខ៤ ក៏ដូចជាមកពីខេត្តកោះកុង ឆ្លងកាត់ស្រុកស្រែអំបិល គ្មានឈ្មួញមួយណា ហ៊ានរំលងដែលត្រូវគេចផុតពីការបង់ប្រាក់ជូនមេគយ កង ធឿន នោះឡើយ ។ ការប្រមូលប្រាក់បែបនេះ ដោយមិនទាន់គិតពីចំណូលរបស់គាត់ ដែលបានដាក់ខែជាមួយនឹងតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូន ក្រុមឈ្មួញដឹកទំនិញបង្កប់គេចពន្ធ អ្នករកស៊ីដឹកគ្រឿងសមុទ្រ ប្រហិត ត្រី ជង្គង់មាន់ ភ្លៅមាន់ខូចគុណភាព និងគាបសង្កត់យ៉ាងធ្ងន់មកលើក្រុមរកស៊ីដឹកផ្លែឈើស្របច្បាប់ជាដើម ។

លោកកង ធឿន ក៏ប្រមូលបាននូវប្រភពសេដ្ឋកិច្ច ដែលគេហៅថា លុយក្រៅខ្ទង់សម្រាប់ហោប៉ៅពីក្រុមឈ្មួញ ដែលរកស៊ីដឹកទំនិញគេចពន្ធប្រភេទម៉ូតូ គ្រឿងសំណង់ គ្រឿងចាប់ហួយមកពីខេត្តកោះកុង និងការដឹកជញ្ជូនប្រភេទរថយន្តកាត់ត ដែលមកពីកំពង់ផែខេត្តព្រះសីហនុ ក្នុងមួយខែៗ ទទួលបានចំនួនបែបនេះដ៏ច្រើនលើសលប់ ប៉ុន្តែក៏ត្រូវបានបែងចែកទៅកាន់ថ្នាក់លើ ដែលពាក់ព័ន្ធនឹងការស្រេកឃ្លានអំពើពុករលួយបែបនេះ ទើប កង ធឿន មានឱកាសឈរជើងជាមេគយចល័ត ដ៏មហិមា ប្រចាំផ្លូវជាតិលេខ៤ ឬផ្លូវបំបែកស្រុកស្រែអំបិល ខេត្តកោះកុង ។ តាមរយៈទង្វើ ដែល កង ធឿន កំពុងប្រព្រឹត្ត ពិតជាបានជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់យ៉ាងធ្ងន់ទៅលើកិត្តិយស សេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំ ជាពិសេសបានក្លាយទៅជាផ្ទាំងស៊ីបរបស់បងប្អូនអាជីវករ ដោយចាត់ទុកថា បុគ្គល កង ធឿន ប្រៀបបាននឹងក្រុមឈ្លើងជញ្ជក់ឈាមអ្នករកស៊ី សំឡឹងឃើញតែលុយ និងក៏ជាបុគ្គល ដែលមានចេតនាទុច្ចរិត បំបាត់នូវពន្ធនាំចូលរបស់រដ្ឋផងដែរ ខណៈទទួលបានប្រយោជន៍ពីឈ្នួញបន្លំនាំទំនិញគេចពន្ធ គឺអនុញ្ញាតឲ្យចរាចរណ៍ ដើម្បីប្រយោជន៍បុគ្គលខ្លួនឯង និងបក្ខពួក ក៏ដូចជាផ្តល់ប្រភពសេដ្ឋកិច្ចបែបល្មើសច្បាប់នេះទៅកាន់ថ្នាក់លើ ដែលស្រេកឃ្លានអំពើពុករលួយនេះផងដែរ ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print