ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមិថុនានេះ ម្ចាស់ផ្ទះវីងដែលត្រូវចោរ៣នាក់ចូលទៅប្លន់យកលុយនាពេលព្រឹកនោះបានលួចបង្ហើបប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនបានបាត់បងលុយដោយចោរប្លន់ជាង១ម៉ឺនដុល្លារ បន្ទាប់ពីធ្វើបញ្ជីទូទាត់រួចទៅហើយនោះ។
គួរបញ្ជាក់ថា ក្រោយមានករណីប្លន់ផ្ទះវីងវេលុយ យីហោ ប៊ុន ហួរ ម្តុំធនាគារកម្ពុជា ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ នាព្រឹកព្រលឹមនោះ ម្ចាស់ផ្ទះហាក់ដូចជាមិនមានទំនុកចិត្តលើសមត្ថកិច្ចមូលដ្ឋានក្នុងការស្រាវជ្រាវជនសង្ស័យបាន ទើបមិនដាក់ពាក្យបណ្ដឹង និងរាយការណ៍ប្រាប់ពីចំនួនលុយដែលក្រុមចោរប្លន់យកទៅបាត់នោះទេ ហើយនៅរសៀលថ្ងៃដដែលនេះ ទំនងជាគិតថា សមត្ថកិច្ចអាចស្រាវជ្រាវរកឃើញក៏ដាក់ពាក់បណ្ដឹង និងរាយការណ៍ចំនួនលុយដែលបាត់បង់៕
https://www.facebook.com/nkdnews/videos/566765613483177/
ដោយ៖ ប្រាថ្នា
...