នាំនាងទៅដើរលេងរួចដឹកចូលផ្ទះសំណាក់ចាប់រំលោភបានសម្រេច ស្អែកឡើងសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើនារីម្នាក់ជាកម្មការីនីរោងចក្រកាត់ដេរ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានធ្វើការ ស្រាវជ្រាវបន្ទាប់បានទទួលពាក្យបណ្តឹងនារីរងគ្រោះកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យចាប់ឃាត់ ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ ទះមួយកន្លែង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលជនសង្ស័យកំពុងលេងបាល់ទះ។

សមត្ថកិច្ចនគរបាលប៉ុសិ៍្តស្ទឹងមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងថា ដើមចមនៃសាច់ រឿងឈានដល់មានករណីរំលោភលើនារីរងគ្រោះនោះ គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យនិងនារីរងគ្រោះរួមនិងមនុស្ស៣នាក់ផ្សេងទៀតបាននាំគ្នាដើរលេង។ ក្រោយពីដើរលេងហើយនោះជនសង្ស័យក៏បាននាំនារីរងគ្រោះឡើងផ្ទះសំណាក់ យី ហេងសេង ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈបានសម្រេចតែម្តង។ សមត្ថកិច្ចដដែលបន្តថា លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ទើបនារី រងគ្រោះនោះមកដាក់ពាក្យប្តឹងនៅប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ។

សមត្ថកិច្ចប៉ុសិ៍្តដដែលបន្តថា ក្រោយពីទទួលបាននូវពាក្យបណ្តឹងកម្លាំងជំនាញប៉ុសិ៍្ត រដ្ឋបាលស្ទឹងមានជ័យដឹកនាំផ្ទាល់ដោយលោកនាយប៉ុសិ៍្ត និងមានការចង្អុលបញ្ជាពីលោក វរសេនីយ៍ទោ តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានចុះសហការស្រាវជ្រាវជាមួយសាច់ញាតិនារីរងគ្រោះឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីន ច័ន្ទបូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាំមកសួរនាំបន្ថែមនៅស្នាក់ការប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស៊ីម មុំ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មាន ទីលំនៅស្នាក់នៅផ្ទះជួលជាមួយគ្នានិងជនសង្ស័យ។

សមត្ថកិច្ចបន្តថា ក្នុងនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកប៊ូហ្សា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BZ-7833​ និងទូរស័ព្ទដៃ១គ្រឿងផងដែរ ហើយជនសង្ស័យបច្ចុប្បន្នកំពុងស្ថិតក្រោមការសាកសួរ និងកសាងសុំណំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

373b0089-94d8-4dac-ad4d-7298f3577fd6

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print