ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ចុះត្រជាក់ខ្លាំង បើ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ

ចែករំលែក៖

ភ្នំពេញ : ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ ចុះត្រជាក់ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ  ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងធនធានទឹកនិងឧតុនិយម  បានបញ្ជាក់ថា, នៅក្នុងមួយសប្ដាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C 

– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្ហូរ ។

២-តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

 – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ 。C

– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គរ ។ 

– ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ

សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះស្ថានភាពធាតុអាកាសដែលនៅបន្តចុះត្រជាក់ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print