កម្លាំងអន្តោប្រវេសន៍ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម២នាក់រស់នៅនិងធ្វើការគ្មានច្បាប់់់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះដឹងនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកត្រួតពិនិត្យនិងឆែកឆេរ ឃាត់ខ្លួនជនជាតិវៀតណាមមករស់នៅនិងធ្វើការខុសច្បាប់ ក៏ឃាត់ខ្លួនបានមនុស្ស២នាក់ ។

បច្ចុប្បុនជនជាតិវៀតណាមទាំង២នាក់នេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕

1 (1)

1 (2)

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print