ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៣%

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

លើកុមារយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ,៨២៧,៣៤៨ នាក់

លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ,៨៩៧, ៣៨២ នាក់

លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ៦១០,៧៣០ នាក់

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,២៣%

សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ អ្នកឆ្លង ថ្មី១៩នាក់ ,អ្នកជាសះស្បើយ ២៣នាក់ និងអ្នកជំងឺស្លាប់ គ្មាន
ករណីឆ្លង សហគមន៍ អ្នកឆ្លងថ្មី ១៩នាក់ (អូមីក្រុង)
អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
អ្នកឆ្លងសរុប= 138,438 នាក់
អ្នកជាសះស្បើយ= 135,247 នាក់
អ្នកស្លាប់= 3,056 នាក់

...

ដោយ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print