មន្ត្រីជាន់ខ្ពស់កីឡាតេក្វាន់ដូITFកម្ពុជាដង្ហោយ រកសប្បុរសជនជួយឧបត្ថម្ភអត្តពលិកទៅអុីតាលី

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF ស្ទីលកូរ៉េខាងជើងរបស់ កម្ពុជាកំពុងដង្ហោយរកសប្បុរសជនជួយ ឧបត្ថម្ភគាំទ្រដល់សហព័ន្ធដើម្បីមានលទ្ធភាពអាចបញ្ជូនអត្តពលិករបស់ខ្លួនចេញទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូ “យុវជន និងវ័យចាស់ជើងឯកពិភពលោក” នៅ ប្រទេសអុីតាលីនាខែតុលា ឆ្នាំ២០១៦ ។

លោក មួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធតេក្វាន់ដូITFកម្ពុជាបានមាន ប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡា តេក្វាន់ដូ ITF កម្រិតពិភពលោកធ្វើនៅ ប្រទេសអីុតាលីនាពេលខាងមុខលោកមិនទាន់ប្រាកដថា ITFកម្ពុជាអាចចូលរួមប្រកួតជើងឯកីឡាតេក្វាន់ដូITFយុវជននិងវ័យ ចាស់ពិលោកបានប៉ុន្មានភាគរយនោះទេដោយហេតុផលសហព័ន្ធកំពុងស្វែងរក ការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជននានា ក្នុងប្រទេសដើម្បីឲ្យសហព័ន្ធមានលទ្ធភាព គ្រប់គ្រាន់អាចបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមការនៅប្រទេសអីុតាលីបាន គ្រប់ប្រភេទទម្ងន់ដែលមាននៅក្នុងកម្មវិធីប្រកួតខាងលើនេះ។

លោកបញ្ជាក់ថា គោលបំណងដែល សហព័ន្ធចង់បញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍នោះដើម្បីឲ្យកីឡាករវ័យក្មេង និងវ័យចាស់ទទួលបានបទ ពិសោធន៍ និងបច្ចេកទេសថ្មីដើម្បីត្រៀម លក្ខណៈទៅចូលរួមប្រកួតកម្មវិធីមួយផ្សេង ទៀតនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាង ជើងនាឆ្នាំ២០១៧ខាងមុខ។

ទោះបីយ៉ាងក៏ដោយ លោកអគ្គលេខាធិ ការរូបនេះនៅតែបង្ហាញពីមហិច្ឆតាបញ្ជួន អត្តពលិករបស់ខ្លួនឲ្យទៅរួមប្រកួតក្នុង ព្រឹត្តិការណ៍នេះយ៉ាងហោចណាស់ក៏បានម្នាក់ឬក៏២នាក់ផងដែរ ។ ប៉ុន្តែប្រសិនបើ សហព័ន្ធមានលទ្ធភាពគ្រប់គ្រាន់នោះ សហព័ន្ធចង់បញ្ជូនអត្តពលិកឲ្យគ្រប់ចំនួនប្រភេទទម្ងន់ដែលមានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ។

ជាមួយគ្នានោះដែរលោក ហឹុម លីដា អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF បានឲ្យ ដឹងថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ តេក្វាន់ដូITFវ័យចាស់២នាក់ដែលជាថ្នាក់ដឹកនាំរបស់សហព័ន្ធតេក្វាន់ដូITFកម្ពុជា គឺ ទី១-លោក កែវ រ៉េមី ប្រធានកិតិ្តយស សហព័ន្ធតេក្វាន់ដូ ITF និងទី២-លោក មួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការរងសហព័ន្ធតេក្វាន់ដូITFកម្ពុជា ។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាត្រូវប្រកួត ក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសាប្រយុទ្ធ មេគុន និងប្រកួតកម្លាំង ។ ព្រឹត្តិការណ៍នេះ មានប្រទេសជាសមាជិកតេក្វាន់ដូ ITFចូល រួមច្រើនគឺមានកីឡាករវ័យចាស់ប្រចាំ ប្រទេសនីមួយៗទៅចូលរួមប្រកួតដោយ ចង់បង្ហាញអំពីគុណផល និងធនធាន មនុស្ស ។ ដូច្នេះហើយទើបប្រទេសទាំងនោះខិតខំក្នុងការជំរុញបញ្ជូនកីឡាករវ័យចាស់របស់ខ្លួនទៅចូលរួម ៕

photo798693325706209243

13346947_1062911430463931_4090646729617613891_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print