អភិបាលក្រុងតូក្យូសុំទោសពលរដ្ឋពីការចំណាយប្រាក់ច្រើន

ចែករំលែក៖

កាលពីថ្ងៃទី​១ ខែមិថុនា អភិបាលក្រុង​តូក្យូ លោក​ Yoichi Mazuzoe បានសុំទៅពលរដ្ឋជប៉ុន ជាសាធារណក្រោយពេលរងការរិះគនយ៉ាងខ្លាំងពីការចំណាយប្រាក់ច្រើនសម្រាប់សកម្មភាពទស្សនកិច្ចក្រៅប្រទេស និងទិញសម្ភារៈផ្ទល់ខ្លួន។

លោក​ Yoichi Mazuzoe បាននិយាយនៅក្នុងសន្និសីទការសែតមួយកាលពីថ្ងៃទី១ ខែមិថុនា ថា «ខ្ញុំសូមអភ័យទោសដោយស្មោះពីពលរដ្ឋទីក្រុងតូក្យូ និងគណកម្មធិការក្រុង»។ លោក Yoichi Mazuzoe អាយុ ៦៧ឆ្នាំ បានសន្យាថា និងមិនចំណាយប្រាក់ខ្ចះខ្ចេយទៀតឡើយ​ ហើយក៏កាត់បន្ថយការ​ធ្វើដំណើរទៅក្រៅប្រទេស​។ លោកបានសន្យាថា និងសងនៅប្រាក់ណាដែលលោកចាយវាយខុសគោលដៅ​សងរដ្ឋវិញ។

រយៈពេលប៉ុន្មានថ្ងៃកន្លងមក ពលរដ្ឋទីក្រុងតូក្យូបង្ហាញការខឹងសម្បាយ៉ាងខ្លាំងលើព័ត៌មានពាក់ព័ន្ធនិងដំណើរទស្សនកិច្ចរបស់លោកទៅក្រៅប្រទេស ។ លោកក៏បានរងការចោទប្រកាន់​ថា បានប្រើប្រាស់រថយន្តរបស់រដ្ឋសម្រាប់ដំណើរកម្សាន្តនាចុងសប្តហ៍ផងដែរ។

ក្រៅពីនេះលោកក៏ទទួលរងការចោទប្រកាន់ថា បានចំណាយប្រាក់រហូតដល់ទៅ ៤៥០ពាន់ដុល្លារ ដឹកនាំប្រតិភូទស្សនកិច្ចទីក្រុងឡុង និង ប៉ារីស​កាលពីឆ្នាំ​២០១៥ ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបានស្នាក់នៅក្នុងសណ្ឋាគាប្រណិត​ទៀតផង។

ពលរដ្ឋជប៉ុនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយទាមទាឲ្យលោក Yoichi Mazuzoe ចុះចេញពីដំណែង ។ លោក Yoichi Mazuzoe កាន់ដំណែកជាអភិបាលក្រុងនៅខែកុម្ភៈ ឆ្នាំ​២០១៤ ​ក្រោយការទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតតាមដំបន់៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print