វិស័យទេសចរណ៍នៅទីក្រុងប៉ារីស​នៅមិនទាន់ឆ្លងផុតពីភាពអ័ពអួរនៅឡើយក្រោយការវាយប្រហារភេរវកម្ម

ចែករំលែក៖

តាមរបាយការណ៍របស់សមាគមន៍ទសេចរណ៍នៅទីក្រុងប៉ារីស​បានឲ្យដឹងថា វិស័យទេសចរណ៍នៅទីនេះកំពុងតែប្រឈមនឹងការធ្វើបាតុកម្ម​ កូដកម្មជាច្រើន បង្ករផលប៉ះពល់យ៉ាងខ្លាំង ព្រំជាមួយការគម្រាំកំហែងវាយប្រហារភេរវកម្មទៀតផង។

របាយការណ៍បានបញ្ចាក់ថា ចំនួនការកក់បន្ទប់សណ្ឋាគារបស់ភ្ញៀវទេសចរណ៍ជប៉ុន​ក្នុងត្រីមាសទី១ ឆ្នាំ​២០១៦ ថយចុះរហូតដល់ទៅ ៥៦ភាគរយ​បើប្រៀបធៀបនិងឆ្នាំ​២០១៥។ ចំណែកអ្នកទេសចរណ៍រុស្ស៊ីក៏ថយចុះ ៣៥ភាគរយផងដែរ។

កាលពីឆ្នាំ២០១៥ ចំនួនផ្ញៀវទស្សចរណ៍ទៅកាន់បារំាងកើនឡើងរហូតដល់ទៅ ១.២លាននាក់ ប៉ុន្តែនៅក្នុងឆ្នាំនេះបានថយចុះរហូតដល់ទៅ ១៣.៩ភាគរយ។ កត្តាដែលធ្វើឲ្យអ្នកទេសចរណ៍ថយចុះគឺដោយសារតែការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសសម្លាប់មនុស្ស​ ១៣០នាក់ ។

បារាំងជាប្រទេសមានផ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែដោយសារតែភ័យខ្លាចពីការវាយប្រហារភេរវកម្ម​ ដូចជាការវាយប្រហារកាលពីខែវិច្ឆិការ ឆ្នាំ២០១៥ ​សម្លាប់មនុស្ស ​១៣០នាក់ និងការបាញ់ប្រហារទៅលើទីស្នាក់ការការសែតត្លុក បានធ្វើឲ្យអ្នកទេសចរណ៍ខ្លាចមិនចង់ទៅកាន់ទីក្រុងប៉ារីសទៀតឡើយ។

ក្រោយការស្ងប់ស្ងាត់បន្តិច ការការវាយប្រហារភេរវកម្ម​ទីក្រុងប៉ារីសក៏បានប្រឈមនិងការធ្វើបាតុកម្ម កូដកម្មជាច្រើនកើតឡើងប្រឆាំងនិងគោលនយោបាយពលកម្ម ។ក្រុមសហជីពកម្មការបារាំងបានប្រមានថា​នឹងគម្រាមកំហែងដល់អ្នកទេសចរណ៍រាប់លាននាក់ចូលទៅកាន់ប្រទេសបារំាងក្នុងអំឡុងពេលប្រគួតបាល់ទាត់អឺរ៉ូឆ្នាំ​២០១៦ ដែលចាប់ផ្តើមនៅថ្ងៃទី​១០ ខែមិថុនា ខាងមុខ។

លោក Frederic Valletoux ប្រធានសមាគមន៍ទេសចរណ៍ទីក្រុងប៉ារីសបានឲ្យដឹងថា​ វិស័យទេសចរណ៍និងកន្លែងកម្សាន្តនានាកំពុងប្រឈមនិងការខាតបង់យ៉ាងធំធេងហើយពលរដ្ឋប្រមាណ ៥សែននាក់រស់នៅអាស្រ័យលើវិស័យទេចរណ៍។

ជាមួយគ្នានេះ បារំាងនិងប្រឈមនៅការវាយប្រហារភេរវកម្មក្នុងពេលប្រគួតបាលទាត់អឺរ៉ូ។ កន្លងមករដ្ឋាសភិបាលទីក្រុងវ៉ាស៊ីនតោនបានស្នើរពលរដ្ឋរបស់ខ្លួនបញ្ចៀសការទៅកាន់ប្រទេសបារាំង​ ខ្លាចមានហេតុការអាក្រក់កើតឡើង ដោយសារតែក្រុមភេរវកម្ម​ IS បានឡើងគម្រោងវាយប្រហារប្រទេសបារាំងជាបន្តទៀត៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print