សមត្ថកិច្ចចម្រុះអនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តស្រុ​កសំឡូត

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំង​សមត្ថកិច្ចចម្រុះ​របស់ខេត្ត​បាត់ដំបង​ បន្តអនុវត្តត្រួតពិនិត្យចល័តនៅតាមដងផ្លូវ​ ដេីម្បី​បង្ការទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តស្រុ​កសំឡូត​ កាលពីម្សិលមិញនេះ​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ លោកឧត្តមសេនីយ៍ត្រី​កុយ​ ហៀ​ ង​ស្នងការរងផែ​នការងារប្រឆាំ​ងគ្រឿ​ ង​ញៀន​ បានដឹកនាំកម្លាំងក្នុងផែនជំ​នាញ​ រួមសហការជាមួយកម្លាំ​ងអគ្គលេ​ខា​ធិការ (អ.ជ.ប.គ.ញ) ដែលដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក យី សិទ្ធិប្រធាននាយកដ្ឋាន អនុវត្តច្បាប់ កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថខេ​ត្តនិងស្រុុក​ កម្លាំងអធិការដ្ឋាន​ន​គរ​បសស្រុកសំឡូត​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានលោកវរសេនីយ៍ទោ​ ម៉ែន​ រីម​ ជាអធិការ​ ​ព្រមទាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ​៣១០​ ដែលមានលោកវរ​សេនីយ៍ឯក​ អ៊ុក​ សារិន​ ជា​មេប​ញ្ជាការបានចុះត្រួតពិនិត្យលើចំនួន​០២​គោ​លដៅ​មានដូចខាងក្រោម​៖

*-គោលដៅទី១នៅចំណុចក្រុម​ទី៤ភូមិកញ្ចាំងឃុំស៊ុងស្រុកសំឡូតខេត្តបាត់ដំបងក្នុងនោះត្រួតពិនត្យឃេីញ៖
-រថយន្តធុនធំ ១២៥គ្រឿងមនុស្ស២១៥នាក់ស្រី៩៧នាក់
-រថយន្តធុនតូច ១៦៥គ្រឿងមនុស្ស៣១៥នាក់ស្រី១២៨នាក់
-ម៉ូតូ ៨៣គ្រឿងមនុស្ស១៥៥នាក់ស្រី៨៥នាក់ ។

-*គោលដៅទី២នៅវេលាម៉ោង ១៣និង៣០នាទី នៅចំណុចផ្លូវលេខ​១៧-៧ ក្រុមទី១២ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ក្នុងនោះត្រួតពិនិត្យឃើញ ៖
-រថយន្តធុនធំ ៩៣គ្រឿង មនុស្ស២០៥នាក់ស្រី៨៣នាក់
-រថយន្តធុនតូច ១៨៣គ្រឿងមនុស្ស២៤០នាក់ស្រី១៣២នាក់
-ម៉ូតូ១៣០គ្រឿង មនុស្ស២៣៥នាក់ស្រី៩៣នាក់។

សរុបទាំងពីរគោលដៅនេះមានរថយន្តសរុប ៥៦ ៦គ្រឿងមនុស្ស៩៧៥នាក់ស្រី៤៤០នាក់។
-ម៉ូតូ២១៣គ្រឿង មនុស្ស៣៩០នាក់​ស្រី១៧៨នាក់។

...

គួរបញ្ជាក់ថា​ ក្នុងការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ១៦និង ៣០នាទីរសៀល ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នោះឡើយ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print