ភ្នំពេញ៖ បើតាមអនុក្រឹតរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចបង្កើតស្រុកមួយទៀត គឺ “ស្រុកអូរគ្រៀលសែនជ័យ” នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ “ក្រុងសំពៅពូន” នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ”ក្រុងអរិយក្សត្រ” នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ៕
ខាងក្រោមនេះជាអនុក្រឹតរាជរដ្ឋាភិបាល៖
...