គ្រោះអគ្គិភ័យឆាបឆេះមណ្ឌលចាស់ជរា ស្លាប់ ២០ នាក់

ចែករំលែក៖

តាមសារព័ត៌មាន TASS របស់រុស្ស៊ី បានផ្សាយថា គិតមកដល់ថ្ងៃទី២៤ខែធ្នូ មានអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យកើនឡើងដល់ទៅ ២០នាក់ហើយ ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅមណ្ឌលចាស់ជរា ក្នុងទីក្រុង Kemerovo តំបន់សៃបឺរី ប្រទេសរុស្ស៊ី។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពជាច្រើននៅក្រោមគំនរអគារបាក់បែក ក្នុងអាកាសធាតុត្រជាក់ខ្លាំង ។ សីតុណ្ហភាពនៅក្នុងទីក្រុងKemerovo នាថ្ងៃទី២៤ខែធ្នូ ធា្លក់ចុះរហូតដល់-២០ អង្សាសេ។
មណ្ឌលចាស់ជរាKemerovo ស្ថិតនៅលើដងផ្លូវ Tavricheskaya ដែលជាមណ្ឌលចាសជរាឯកជន ។ បច្ចុប្បន្ន កម្លាំងពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាពទាំងស្រុងហើយ៕ ដោយធីរីណា

រូប​ថត​ :​Vietnam+

...

រូប​ថត​ :​ APA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print