ឡិចសីុសLX450 បើកបុករ៉ឺម៉ក់ដឹកបន្លែចំពីចំហៀងបណ្ដាលឲ្យយុវជនម្នាក់របួសស្រាល និងធ្លាក់បន្លែរាយពាស់ពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្តឡិចសីុសLX450 ជ្រុលទៅបុករ៉ឺម៉ក់សណ្ដោងដឹកបន្លែ បណ្ដាលឲ្យធ្លាក់បន្លែរាយពាស់ពេញផ្លូវ តែសំណាងល្អយុវជនម្នាក់ដែលជាអ្នកបើករ៉ឺម៉ក់រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្ទុបទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបនឲ្យដឹងថា នៅមុនពេលកើតហេតុគឺយុវជនម្នាក់បានបើករ៉ឺម៉ក់សណ្ដោងដឹកបន្លែតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចកកើត ក្នុងល្បឿនល្មម ខណៈមកដល់ស្ទុបទួលទំពូងក៏ស្រាប់តែមានរថយន្តបង្កម៉ាលឡិចសីុសLX450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2K-4614 បើកបរបរដោយបុរសវ័យចំណាស់ម្នាក់រួមជាមួយអ្នករួមដំណើរម្នាក់ទៀត តាមបណ្ដោយផ្លូវ១៦០ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនល្មម ហើយបានមកបុករ៉ឺម៉ក់សណ្ដោងដឹកបន្លែចំហៀងពេញទំហឹងបណ្ដាលឲ្យបន្លែនៅលើរ៉ឺម៉ក់ធ្លាប់រាយពាស់ពេញផ្លូវ ហើយបានប៉ះត្រូវយុវជនម្នាក់ដែលជាអ្នកបើករ៉ឺម៉ក់បណ្ដាលឲ្យដួលរងរបួសស្រាល ចំណែកឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងស្ដាំរងការខូចខាត។

ក្រោយកើតហេតុរថយន្តបង្កបានបើកបន្តទៅមុខប្រហែល៥០០ម៉ែត្រក៏ឈប់ដូរកង់ ហើយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមកដល់និងឲ្យចរចាជាមួយជនរងគ្រោះ ដោយសារតែខាងជនរងគ្រោះប្រញ៉ាប់យកបន្លែទៅលក់ពេកក៏ព្រមទទួលយកសំណងពីម្ចាស់រថយន្តបង្ក១០$ដើម្បីបញ្ចប់រឿងតែម្ដង៕

fab11ec4-d2c9-4f4a-8850-c384974ec38d

bccdc5b5-2d98-4f19-b8b9-2512dbfbf7bb

bce98089-7caa-4cc1-9498-ef9ae2faf3e2

c343a4a8-b011-4fbc-b214-af817a5ae972

1863b8d4-c109-4b0e-8cab-a57e65c2bf6f

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print