រថយន្តម៉ាស្តា​បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ និងរថយន្តដាច់កាឡេកង់ម្ខាងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាកម៉ាស្តាមួយគ្រឿងបេីកបរដោយបុរសម្នាក់​និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយក្នុងល្បឿនលឿន​ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតចេញពីជូរ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រទើបដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅខាងលិចភ្លើងស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧)ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកម៉ាស្តាមួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BR-4482 រួមដំណើរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មមួយកង់ខ្ទាតមកកណ្ដាលផ្លូវ​រងការខូចខាត​ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រទៀតទើបដាច់កាឡេកង់ខាងមុខខាងឆ្វេងម្ខាងទៅលែងរួច។
​      ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print