ឡំប្រឺតា១គ្រឿងរអិលធ្លាក់ពីលើទូក-ដ ចូលទន្លេបណ្ដាលឲ្យក្មេងស្រីម្នាក់លិចចូលបាត់ក្នុងទន្លេ ហើយក៏ត្រូវស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ កុមារីម្នាក់បានផុតជិវិតក្រោយកង់៣ម៉ូតូឥណ្ឌាមួយគ្រឿងរបស់ឪពុក បានរអិលធ្លាក់ចូលទន្លេអំឡុងឆ្លងទូក ដ ទៅផ្ទះ ។
ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង ល្ងាចថ្ងៃទី២៦ ធ្នូ ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំ
៊ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

លោក ម៉ន ដារ៉ា អាយុ២៨ឆ្នាំ ជាពូកុមារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូកង់៣ឥណ្ឌា ដឹកប្រពន្ធនិងកូនអាយុ២ខួបកន្លះ ព្រមទាំងក្មេងស្រីអាយុ៦ឆ្នាំ ចេញពីផ្ទះម្តាយនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក្នុងគោលបំណងនាំក្មួយត្រឡប់ទៅផ្ទះនៅឯភ្នំពេញ វិញ។

ដោយឆ្លង ដ ស្វាយប្រទាល ទៅត្រើយខាងលិច ពេលបើកចុះទូករួចរាល់ ទូក ដ ចេញដំណើរបានជាង១០ម៉ែត្រពីមាត់ច្រាំង ដោយសារអ្នកបើកទូកមិនបានយកកំណល់កល់កង់ ធ្វើឱ្យម៉ូតូកង់៣របស់ខ្លួនរអិលធ្លាក់ចូលទន្លេ ធ្លាក់ទាំងរូបលោក និងប្រពន្ធ-កូន ព្រមទាំងក្មួយ ដែលនៅលើកង់៣នោះចូលទន្លេទាំងអស់គ្នា។

ភ្លាមនោះ ប្រពន្ធបានស្ទុះចាប់បានកូនស្រី ហើយស្រែកឱ្យលោកជួយក្មួយ ប៉ុន្តែជួយមិនទាន់ក្មួយក៏បានខ្ទៀតចេញពីកង់៣លិចចូលទន្លេ ទោះជាខ្លួនព្យាយាមមុជរាវរកយ៉ាងណាក៏មិនឃើញដែរ។ ហើយប្រពន្ធនិងកូនរបស់លោកបើសិនជាគ្មានក្មេងៗជំទង់ដែលមុជទឹកនៅក្បែរនោះ ចេញទូកមកជួយនោះទេ ក៏លង់ដែរ ហើយទាល់តែប្រមាណជាង៤០នាទីក្រោយមក ទើបប្រជាពលរដ្ឋជួយរាវរកឃើញ ប៉ុន្តែ ក្មួយបានផុតដង្ហើមទៅហើយ។

អ្នកស្រី ម៉ន កញ្ញា អាយុ៣០ឆ្នាំ ម្តាយកុមារីរងគ្រោះ បានរៀបរាប់ទាំងខ្សឹកខ្សួលថា កូនស្រីរបស់នាង ពិតជាអភព្វ័ណាស់ ត្រូវឪពុកបោះបង់ចោលតាំងពីនៅក្នុងផ្ទៃមកម្លេះ ហើយកាលពីព្រឹកថ្ងៃ ប្អូនប្រុសបានមកយកកូនស្រី ទៅលេងម្តាយ ស្រាប់តែល្ងាចឡើងបងប្អូនទូរស័ព្ទប្រាប់ថា កូនស្រីធ្លាក់ពីលើទូក ដ ផុត​បាត់ទៅហេីយ ។

លោកតា កុង សុង វ័យ៨៥ឆ្នាំ ជាម្ចាស់ទូក ដ បានមានប្រសាសន៍ថា លោកនឹងទទួលរ៉ាប់រងចេញប្រាក់ធ្វើបុណ្យសព ក្មេងស្រីរងគ្រោះ ទាំងស្រុង ហើយក្រោយរៀបចំបុណ្យឱ្យក្មេង រួចរាល់ ក្នុងនាមជាម្ចាស់លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែ ប្រសិនបើ អ្នកម៉ូតូកង់៣នោះគោរពតាមការណែនាំ ពេលឡើងទូក ដ ឱ្យអ្នកដំណើរចុះពីម៉ូតូកង់៣ខ្លួមហើយដាក់ហ្វ្រាំងដៃ និងកល់កំណល់ឱ្យបានត្រឹមត្រូវនោះ ក៏មិនកើតគ្រោះថ្នាក់អញ្ចឹងដែរ។

បន្ទាប់ពីកើតហេតុ អ្នកបើកទូក ដ ដែលមានអាយុប្រមាណ១៥-១៦ឆ្នាំ បានរត់គេចខ្លួន ហើយប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងទូក ដ បានរិះគន់ផងដែរថា ម្ចាស់ទូក ដ មិនគួរប្រើក្មេងមិនគ្រប់អាយុ គ្មានបទពិសោធន៍ ឱ្យបើកទូកនោះដែរ ព្រោះអាយុជីវិតអ្នកដំណើរ គឺពឹងទៅលើអ្នកចម្លង។
គួរឱ្យសង្វែកបំផុត ! ចំពោះការបាត់បង់ជីវិតក្មេង ក្នុងឧប្បត្តិហេតុរអិលម៉ូតូកង់៣ឥណ្ឌា ធ្លាក់ចូលទន្លេ គួរឱ្យអាណិត និងសូមឲ្យវិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print