មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតនៅលេីផ្លូវ ហាយវេ រវាងរថយន្តតាកូម៉ានិងរថយន្តធន់ធំមួយគ្រឿងបណ្តាលអោយខ្ទេចនិងខូចខាតទាំងសងខាង

ចែករំលែក៖

ខេត្តបាត់ដំបង : នាវេលាម៉ោង១១ព្រឹកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតនៅលេីផ្លូវ ហាយវេ រវាងរថយន្តតាកូម៉ានិងរថយន្តធន់ធំមួយគ្រឿងបណ្តាលអោយខ្ទេចនិងខូចខាតទាំងសងខាង ។

សាក្សីកន្លែងកើតហេតុបានអោយដឹងថា,មុនពេលកេីតហេតុរថយន្តតាកូម៉ាបានបេីកបរពីត្បូងទៅជេីងសំដៅទៅអាងកំពីងពួយក្នុងល្បឿនធម្មតា ចំណែកឯរថយន្តធន់ធំបេីកបរពីកេីតទៅលិចសំដៅទៅបឹងរាំងក្នុងល្បឿនលឿនលុះមកដល់ផ្លូវប្រសប់ឆ្លងទៅអាងម៉ាឈិតស្ថិតក្នុង ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏បានប៉ះគ្នា​ពេញទហឹងបណ្តាលអោយរថន្តធន់ធំរ៉េចង្គូតទៅបុកឃឿនផ្លូវភ្លោះសួនច្បារ ហេីយក៏ដាច់កង់មុខធ្លាក់ចូលវាលស្រែចំងាយប្រហែល១០០មែត្រពីកន្លែងកេីតហេតុ ចំណែឯរថយន្តតាកូម៉ាខ្ទាតចេញពីចំណុចកេីតហេតុប្រហែលជា៤ម៉ែត្រ។

នៅពេលកេីតហេតុ លោកអនុសេនីយ៍ឯក ហង្ស សីហា នាយប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃបានចុះទៅជួយសម្រួលចរាចរណ៍អោយបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរកុំអោយមានការកកស្ទះ ក្រោយពីកេីតហេតុមន្ត្រីចរាចរណ៍នៃស្នងការដ្ឋានខេត្តបាត់ដំបងបានមកធ្វេីការវ៉ាស់វែងនិងរងចាំម្ចាស់រថយន្តទាំងពីរដោះស្រាយសំណងគ្នា ក្រោយពីភាគីទាំងខងខាង ចរចារគ្នាមិនត្រូវក៏ប្រគល់អោយមន្ត្រីចរាចរណ៍ស្ទូចយករថយន្តទាំងពីរទៅរក្សាទុកដេីម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅចរារចរណ៍ជេីងគោកខេត្តបាត់ដំបងនៅពេលក្រោយ ។
ហេតុការណ៍ខាងលើ សំណាងដែរ ខណៈគ្មានអ្នករងគ្រោះធ្ងន់ធ្ងរ ជៀសផុតរៀងៗខ្លួន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print