ភ្នំពេញ: លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទបដិសេធក្នុងការមិនចូលខ្លួន ហើយគាត់ត្រូវបានលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ។
អ្នកច្បាប់បានលើកឡើងថាៈ ដីកាបង្គាប់ឲ្យចូលខ្លួន នេះ គឺ តម្រូវឲ្យលោក កឹម សុខា ចូលខ្លួនដោយស្ម័គ្រចិត្ត ។ ប៉ុន្តែប្រសិនបើលោក កឹម សុខា មិនចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួននេះទេ ចៅក្រមស៊ើបសួរ អាចនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ដោយប្រើប្រាស់កងកម្លាំងសាធារណៈនាំខ្លួនលោក កឹម សុខា ដើម្បីយកមកសាកសួរ ៕
សិលា
...