សរុបព្រឹត្តិការណ៍ស្តីពីករណី បាញ់ប្រហារសម្លាប់មនុស្សជាច្រើននៅអាមេរិក នាឆ្នាំ២០២២

ចែករំលែក៖

អាមេរិកគឺជាប្រទេសដែលមានពលរដ្ឋប្រើប្រាស់កាំភ្លើងដោយសេរី បើទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានរឹតបន្តឹងការប្រើប្រាស់កាំភ្លើងក្តី ក៏ការបាញ់ប្រហារនៅតែកើនឡើងដដែល ពិសេសនៅក្នុងសាលារៀន ។

ខាងក្រោមនេះគឺជាករណីបាញ់ប្រហារធំៗទាំង៥នៅក្នុងទឹកដីអាមេរិក ក្នុងឆ្នាំ២០២២៖
១. កាលពីថ្ងៃទី២៤ ខែឧសភា នៅទីក្រុង Uvalde នៃរដ្ឋ Texas យុវជនវ័យ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់យាយរបស់ខ្លួនមុនពេលបើករថយន្តទៅកាន់សាលា Robb Elementary School ហើយចូលដល់ក្នុងបន្ទប់ថ្នាក់រៀនមួយ រួចបាញ់សម្លាប់មនុស្សរហូតដល់២១នាក់ ដែលនៅក្នុងនោះមានក្មេងៗចំនួន១៩នាក់។ មនុស្ស១៨នាក់ទៀតក៏បានរងរបួសផងដែរ ខណៈដែលខ្មាន់កាំភ្លើងទីបំផុត ត្រូវបានអាជ្ញាធរអាមេរិកបាញ់សម្លាប់ក្នុងអំឡុងការប្រយុទ្ធតតាំងគ្នា។
២. យុវជនវ័យ១៨ឆ្នាំម្នាក់ដែលបំពាក់ដោយអាវការពារគ្រាប់បានធ្វើសកម្មភាពបាញ់ប្រហារកាលពីថ្ងៃទី១៤ ខែឧសភា នៅផ្សារទំនើប ថប់ (Tops) មួយកន្លែង ក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉ក ដែលបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
៣. ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៦នាក់ និងបង្កឱ្យរបួស៤នាក់ផ្សេងទៀតមុនពេលធ្វើអត្តឃាតខ្លួនឯងតាមក្រោយ នៅហាងលក់ទំនិញ Walmart មួយកន្លែង ក្នុងទីក្រុង Chesapeake នៃរដ្ឋ Virgina កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
៤. កាលពីថ្ងៃទី៤ ខែកក្កដា បុគ្គលម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលចូលរួមពិធីព្យុហយាត្រាអបអរបុណ្យឯករាជ្យអាមេរិក នៅឯទីក្រុងហៃលែនផាក (Highland Park) រដ្ឋអ៉ីលលីណយ (Illinois) ហើយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៤៨នាក់រងរបួស។
៥. កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា មានការបាញ់ប្រហារនៅក្នុងក្លិបកម្សាន្តពេលរាត្រីសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង Colorada Springs នៃរដ្ឋ Colorado ដែលបានបណ្តាលឱ្យមានអ្នកស្លាប់៥នាក់ និងរបួស១៩នាក់៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print