លោក ហ៊ុនម៉ានី បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រង ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច (RULE)

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហកភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រង ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច (RULE) ក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារបស់ ស.ស.យ.ក. ដើម្បីចូលរួមស្តាប់ស្ថានការណ៍ និងស្វែងយល់ពីស្ថានភាព វឌ្ឍនភាព របស់សាកលវិទ្យាល័យ រួមទាំងពិភាក្សាលើការងារអភិវឌ្ឍយុវជនក្នុង និងក្រៅ ក្របខណ្ឌការងារស្ម័គ្រចិត្ត ស.ស.យ.ក. ជាពិសេសការផ្តល់ជូនជាឱកាសដល់យុវជន និងនិស្សិតនៅសកលវិទ្យាល័យ។

បន្ទាប់ពីជំនួបជាមួយគណៈដឹកនាំសាកលវិទ្យាល័យ លោកប្រធាន បានបន្តជួបជាមួយ សមាជិក សមាជិកា ក្នុងរចនាស័ម្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យផងដែរ។

នាឱកាសជួបសំណេះសំណាលនេះ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច និងសមាជិក សមាជិកា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោក ហ៊ុន ម៉ានី និងធ្វើការថ្លែងនូវរបាយការណ៍សកម្មភាពដែលសម្រេចបានរបស់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យ ប្រកបដោយឆន្ទៈមុះមុត និងស្មាតីរឹងមាំ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងការរួមចំណែកជំរុញការយល់ដឹង និងការចូលរួមក្នុងកិច្ចការសង្គម ក៏ដូចជាពង្រឹងសមត្ថភាពជាអ្នកដឹកនាំដល់ប្អូនៗនិស្សិតដើម្បីក្លាយខ្លួនទៅជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អមដំណើរដោយ លោក សុះ មុះសិន អនុប្រធាន ស.ស.យ.ក. រួមជាមួយវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. លោកបណ្ឌិត លុយ ចណ្ណា សាកវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត វិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសរុបប្រមាណ ៣៦០ នាក់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print