Chelsea រកបានជ័យជម្នះឡើងវិញ ក្រោយបរាជ័យផ្ទួននៅ Premier League

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានបង្កើនក្តីសង្ឃឹមកំពូលទាំង៤របស់ពួកគេ ខណៈដែលក្រុមនេះបានបន្តរដូវកាល Premier League ឡើងវិញជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុម Bournemouth ក្នុងលទ្ធផល ២ទល់០ នៅកីឡដ្ឋាន Stamford Bridge កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ធ្នូនេះ។

ដោយខកខានមិនបានស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន៣ប្រកួតជាប់គ្នាមុនពេលសម្រាកសម្រាប់ការប្រកួត World Cup វាបានចំណាយពេលតិចជាង១៦នាទីរបស់ Chelsea ដើម្បីស្វែងរកគ្រាប់បាល់ ហើយខ្សែប្រយុទ្ធ Kai Havertz បានរកគ្រាប់បាល់នាំមុខ១គ្រាប់ក្រោយពីការបញ្ជូនបាល់ទាបរបស់ Raheem Sterling

 ជាមួយនឹងក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់ហើយ ខ្សែបម្រើ Mason Mount បានអបអរការបង្ហាញខ្លួនលើកទី១៥០របស់គាត់សម្រាប់Chelsea ក្នុងទម្រង់លេង ដោយបានរកគ្រាប់បាល់១គ្រាប់បន្ថែមទៀតចូលទៅក្នុងជ្រុងខាងស្តាំនៃសំណាញ់ទីរបស់ក្រុមBournemouth នៅនាទីទី២៤។

 នេះបានទាក់ទាញការពេញចិត្តពីអ្នកចាត់ការលោក Graham Potter ដែលនឹងមានសេចក្តីសោមនស្សរីករាយចំពោះទម្រង់លេងដ៏រលូនដែលក្រុមរបស់គាត់បានផ្តល់ ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលតង់ទី១។ កីឡាករ Christian Pulisic បានឃើញការប្រឹងប្រែងព្យាយាមរកបាន១គ្រាប់ដែរ ប៉ុន្តែត្រូវបានច្រានចោល បន្ទាប់ពី Havertz ត្រូវបានគេវិនិច្ឆ័យថា បានធ្វើកំហុសទៅលើAdam Smith ខណៈដែលកីឡាករអាល្លឺម៉ង់រូបនេះក៏បានបដិសេធនូវឱកាសក្នុងតង់ទី២ដើម្បីបន្តការនាំមុខរបស់ Chelsea ផងដែរ។

 លទ្ធផល នេះ បាន ធ្វើ ឲ្យ Chelsea ឡើង ទៅ ឈរ នៅ លេខ រៀង ទី ក្នុង តារាង ដោយ មាន ពិន្ទុ តាម ពី លើ ក្រុម លេខ Tottenham ខណៈដែលក្រុម Bournemouth បន្ត នៅ លេខ ១៤ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print