ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បង្ហាញមុខ​ក្រុមចាប់ជំរិតទារប្រាក់ ក្រោយ​បង្រ្កាប​និងឃាត់ខ្លួន​បាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច​ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បាន​ បង្ហាញមុខ​ក្រុមចាប់ជំរិតទារប្រាក់ ក្រោយ​បង្រ្កាប​និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទីយប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង១៤ រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន $៣,៥០០ ទើបព្រមដោះលែង បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ រហូតដល់វេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ នៅក្នុងរថយន្ត ព្រមទាំងរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន។

បន្ទាប់មក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ៣នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុច សណ្ឋាគារ មួយកន្លែង ស្ថិតក្នុង ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦ រសៀល នៅចំណុច មុខសណ្ឋាគារ ស៊ីហ៊ូ ស្ថិតក្នុង ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្ថែមចំនួន ០៤នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ជនសង្ស័យមានចំនួន ១០នាក់ ភេទប្រុស (ជនជាតិខ្មែរ ៧នាក់ និងជនជាតិចិន ៣នាក់) ។ សម្ភារវត្ថុតាងចាប់យកបានសរុបរថយន្តចំនួន ៣គ្រឿង កាំបិតស្នៀតចំនួន ២ដើម (ខ្លី ១ដើម និង វែង ១ដើម) ពិលឆក់ចំនួន ០៤ដើម ទូរស័ព្ទដៃចំនួន ២១គ្រឿង កាតរឹងចំនួន ០៧សន្លឹក ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ឈុត ស្លាកលេខរថយន្ត ១ផ្ទាំង ភ្នំពេញ 2AZ-8952 និងកាបូបលុយ១ ។

...

បច្ចុប្បន្ន​ករណីខាងលើនេះ នៅព្រឹកថ្ងៃពុធទី​២៨​ ខែធ្នូ​នេះ​ កម្លាំង​ជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងបន្តនីតិវិធីច្បាប់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print