នាយករដ្ឋមន្រ្តីរុស្ស៊ីបានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាចំនួន ១៦ នៅសាកលវិទ្យាល័យ

ចែករំលែក៖

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាចំនួន១៦នៅសាកលវិទ្យាល័យនានា ក្នុងប្រទេសរុស្ស៊ី ។

សេចក្តីណែនាំដែលបានចេញផ្សាយ នៅថ្ងៃទី ២៨ ខែធ្នូបាននិយាយថា មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា នឹងត្រូវបានបើកនៅសាកលវិទ្យាល័យរដ្ឋ ក្នុង ១៣តំបន់។
លើសពីនេះទៀត មជ្ឈមណ្ឌលនានា នឹងត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យនានា ក្នុងសាធារណរដ្ឋចំនួនបីគឺ Mordovia, Chechnya និង Mari El ។
នៅថ្ងៃទី២៣ ខែធ្នូ ក្រសួងអប់រំ និងវិទ្យាសាស្ត្រ រួមជាមួយនឹងក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី បានបង្កើតម៉ូឌុលអប់រំ សម្រាប់សាកលវិទ្យាល័យរុស្ស៊ី ស្តីពីមូលដ្ឋានគ្រឹះ នៃការបណ្តុះបណ្តាលយោធាដំបូង។ ការហ្វឹកហ្វឺនត្រូវបានបញ្ជូនទៅស្ថាប័នអប់រំ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាបរិញ្ញាបត្រ និងឯកទេស។
សកម្មភាពខាងលើ របស់រុស្ស៊ីកើតឡើងក្នុងពេលដែលប្រទេសនេះ ប្រឈមមុខកាន់តែតានតឹង ជាមួយបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ គោលដៅនៃការបង្កើត ទីតាំងហ្វឹកហ្វឺនយោធា នៅសកលវិទ្យាល័យ គឺដើម្បីបង្កើនមូលដ្ឋានគ្រឹះ ជួយដល់យុវជនក្នុងប្រទេសនេះ មានសមត្ថភាពក្នុងការការពារជាតិ ពេលមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើង៕ ដោយធីរីណា

...

រូប​ថត​ :​ BFM.RU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print