វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូរ៉េខាងជើងកូរ៉េខាងត្បូងគាំទ្រយ៉ាងពេញទំហឹង

ចែករំលែក៖

កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ទៅលើការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើកូរ៉េ ខាងជើង ក្រោយពេលអាមេរិកបង្ហាញការព្រួយបារម្ភពីកម្មវិធីបរមាណូរបស់ប្រទេសនេះ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយកាលពីថ្ងៃទី២ ខែមិថុនាថា កូរ៉េខាងត្បូងអបអរសាទរការដាក់ទណ្ឌ កម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ក្រោយពេលអាមេរិកយល់ឃើញថាកូរ៉េខាងជើងគឺជាក្តីបារម្ភដល់ពិភពលោកទាំងមូលពី កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា នឹងសហការជាមួយអាមេរិក និងសហគមន៍អន្តរជាតិដើម្បីអនុវត្តការដាក់ ទណ្ឌកម្មទាំងនោះ និងស្នើឲ្យកូរ៉េខាងជើង ត្រូវតែសន្យាលុបបំបាត់កម្មវិធីបរមាណូ នៅឧបទ្វីប។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិ កូរ៉េខាងត្បូងបានប្រកាសសាងសង់ប្រព័ន្ធ ការពារកាំភ្លើងធំរថក្រោះសម្រាប់ទប់ទល់នឹងកូរ៉េខាងជើងដែលបង្កើនការគំរាម កំហែងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀតកូរ៉េខោងជើងបាន បង្កើតប្រព័ន្ធមីស៊ីល RLS សម្រាប់វាយ ប្រហារកូរ៉េខាងត្បូងទៀតផង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េ ខាងត្បូងលោក Moon Sang Gyun បាន ឱ្យដឹងថា កម្លាំងទាហានកូរ៉េខាងត្បូងបានបង្កើតប្រព័ន្ធវាយប្រហារថ្មីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោកបន្ដ ទៀតថា កម្លាំងទាហានកំពុងតែបង្កើនការត្រួតពិនិត្យដោយមានយន្ដហោះស៊ើប ការណ៍គ្មានមនុស្សបើកតាមដានរាល់សកម្ម ភាពរបស់កូរ៉េខាងជើង។

កាលពីសបា្ដហ៍កន្លងមកកូរ៉េខាងជើងបានបាញ់កាំភ្លើងធំទំហំ៣០០ មិល្លីម៉ែត្រ ចូលទៅដែនសមុទ្រជាការត្រៀមលក្ខណៈ វាយប្រហារទៅលើទីក្រុងសេអ៊ូល។

ក្រុមអ្នកវិភាគបានបញ្ជាក់ថា កូរ៉េខាង ត្បូងនិងអាមេរិកបានត្រៀមលក្ខណៈរួច រាល់សម្រាប់ស្វាគមន៍ការវាយប្រហាររបស់ កូរ៉េខាងជើង។ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានវាយប្រហារនោះរដ្ឋាភិបាលទីក្រុងព្យុយ៉ាងនឹងត្រូវដួលរលំជាមិនខានឡើយ។

គេបានដឹងថា កូរ៉េខាងជើងធ្លាប់បាន សាកល្បងបាញ់គ្រាប់មីស៊ីលដែលជាបច្ចេក វិទ្យាទំនើបរបស់រដ្ឋាភិបាលនេះ និងបានបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីមធ្យម និង វែងជាបន្ដបន្ទាប់ ដែលនេះជាទង្វើមួយ គឃ្លើននឹងការហាមប្រាមរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបាន កំណត់។

ព័ត៌មានថ្មីៗកន្លងទៅនេះរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងក៏បាន គំរាមវាយប្រហារលើវិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងមិនចុះញ៉មនឹងមហាអំណាចពិភព លោកឡើយ។

ក្រុមអ្នកវិភាគបញ្ជាក់ថា ប្រសិនបើ សង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េនោះ កូរ៉េទាំងពីរប្រាកដជារលាយចូលគ្នាទៅជាកូរ៉េតែមួយដូចដើមជាមិនខាន។ លោក Yoo Ho Yeol អនុប្រធានគណៈកម្មាធិការប្រឹក្សាពីការឯកភាពជាតិរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ការដែលកូរ៉េខាងត្បូងបង្កើន សកម្មភាពឌឺដង ហើយការដែលអង្គការ សហប្រជាជាតិបង្កើនការដាក់ទណ្ឌកម្ម​ទៅលើប្រទេសនេះនោះបានក្លាយជាឱកា​​ស ឈានដល់ការឯកភាពកូរ៉េទាំងពីរឱ្យ​ទៅ ជាប្រទេសមួយដូចកាលពីដើម ។

លោក Yoo Ho Yeol បន្ដទៀតថា “ប្រសិនបើកូរ៉េខាងជើងនៅតែមានសកម្ម ភាពឌឺដងធ្វើឱ្យប្រទេសជិតខាងយល់ឃើញ ថា ជាសកម្មភាពបង្កឱ្យមានអសន្ដិសុខ នៅក្នុងតំបន់នោះធ្វើឱ្យប្រទេសក្នុងតំបន់ និងសហគមន៍អន្ដរជាតិរួមដៃគ្នាបង្រួប បង្រួមកូរ៉េឱ្យទៅជាប្រទេសតែមួយ ដើរ តាមរបបប្រជាធិបតេយ្យ”។

ការប្រកាសរបស់លោក Yoo Ho Yeol នេះគឺក្នុងពេលដែលលោកបានអញ្ជើញ ចូលរួមនៅក្នុងវេទិកាយុវជនដែលធ្វើឡើងនៅទីក្រុងឡុងនិយាយអំពីឯកភាពឧបទ្វីប។ លោក Yoo Ho Yeol បន្ដទៀតថា ចិននិង ជប៉ុននឹងសហការជាមួយកូរ៉េខាងត្បូងជួយ ដល់សកម្មភាពទាំងនោះឬក៏មិនប្រឆាំង ទៅនឹងគម្រោងឯកភាពជាតិរបស់ទីក្រុងសេ អ៊ូល។ កូរ៉េខាងត្បូងបានត្រៀមប្រាក់រួច រាល់ក្នុងការកសាងប្រទេសក្រោយពីការឯក ភាពគ្នា ហើយពេលនេះរង់ចាំតែឱកាស ប៉ុណ្ណោះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការ ឯកភាពគ្នាកើតឡើងបានលុះត្រាណាតែ មានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកើតឡើងសាជាថ្មី ទើបអាចបង្រួបបង្រួមកូរ៉េទាំង២បានដូចអ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគូរជាច្រើនទសវត្សកន្លងមក។ ទាំងនោះហើយបានជាអាមេរិកនិងកូរ៉េ ខាងត្បូងមិនព្រមចុះកិច្ចព្រមព្រៀងសន្ដិ ភាពដោយចុះកិច្ចព្រមព្រៀងឈប់បាញ់ តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ នេះ ។

នៅពេលនេះកម្លាំងទាហានប្រទេស ទាំងពីរបានបង្កើនវត្ដមានជាច្រើននៅ ព្រំដែនដោយមានកាំភ្លើងធំជាច្រើនទៀត ផង។ មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំប្រទេស ទាំងពីរក៏បានកោះប្រជុំមន្ដ្រីយោធាជាទ្រង់ទ្រាយធំដើម្បីចាត់វិធានការយុទ្ធសាស្រ្ត ក្នុងការទប់ទល់ និងវាយបកវិញ។ មេដឹក នាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បាន កោះប្រជុំមន្ដ្រីយោធាសំខាន់ៗដែរ។

ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ ធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង បើភាគីទាំងពីរគ្មានការអត់ធ្មត់ទេនោះសង្គ្រាម ឆ្នាំ១៩៥០-១៩៥៣ នឹងត្រូវផ្ទុះឡើងជា ថ្មីមិនខាន ហើយមានទ្រង់ទ្រាយធំជាង មុនទៅទៀតដែលអាចកំណត់ជោគវាសនា កូរ៉េទាំងពីរ។ បើមើលពីស្ថានភាពយោធា និងមេដឹកនាំប្រទេសទាំង២វិញដូចជាមិនមានការអត់ធ្មត់នឹងគ្នាឡើយដោយបាន បញ្ជាឱ្យកម្លាំងទាហានជួរមុខត្រៀមខ្លួនធ្វើ សង្គ្រាមជាទ្រង់ទ្រាយធំ។

តាមទ្រឹស្ដីកូរ៉េខាងជើង និងកូរ៉េខាងត្បូង ធ្លាប់ជាប្រទេសមានសង្គ្រាមនឹងគ្នា។ ជម្លោះរវាងបងប្អូនបង្កើតជាគូសត្រូវនឹង គ្នាត្រូវបានបិទបញ្ចប់ដោយការព្រម ព្រៀងឈប់បាញ់មិនមែនដោយសារសន្ធិ សញ្ញាសន្ដិភាពទេ។ នៅឆ្នាំ១៩៥៣ ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងបាន ចុះហត្ថលេខាលើបទឈប់បាញ់ និង បង្កើតជាតំបន់គ្មានកងទ័ព។ តំបន់ គ្មានកងទ័ពដែលមានប្រវែង២៥០ គីឡូម៉ែត្រទទឹង៤គីឡូម៉ែត្រ គូសខណ្ឌ ចែកកូរ៉េទាំង២ត្រង់បន្ទាត់ខ្សែស្របទី៣៨ តាំងពីជាង៦០ឆ្នាំ គឺជាតំបន់ទ្រនាប់ជា ចម្ការមីនមានរនាំងរថពាសដែកមានប៉ុស្ដិ៍ ទាហានយាម ឬជាចម្រឹងដែកព័ទ្ធបន្លា លួស។ល។ នៅកណ្ដាលតំបន់គ្មានកង ទ័ព មានបន្ទាត់ខណ្ឌចែកប្រទេសទាំង២ដែលជាព្រំដែនពិតកាត់ចែកប្រទេសទាំង២មានទីស្នាក់ការអង្គការសហប្រជាជាតិ អគារខៀវៗ ដែលជាគណៈកម្មាធិការយោធា ទទួលបន្ទុកត្រួតពិនិត្យការអនុវត្ដបទឈប់បាញ់ និងសម្រាប់ទទួលឱ្យទាហានទាំង២ភាគីចរចាគ្នា។ ខាងត្បូងបន្ទាត់ព្រំដែន ខាងកូរ៉េខាងត្បូងមានផ្ទះសេរីភាព។ នៅ ខាងជើងគឺមានសំណង់បែបរចនាប័ទ្ម សូវៀតមានមុខងារជាបន្ទាយទាហាន។

ដោយសារតែមិនទាន់មានសន្ធិសញ្ញា សន្ដិភាពពេញលេញបទឈប់បាញ់អាច ត្រូវបំផ្លាញគ្រប់ពេលវេលាដូចជាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ កន្លងមក កូរ៉េទាំង ២បានបាញ់កាំភ្លើងធំចូលក្នុងទឹកដីគ្នាទៅ វិញទៅមក។ ចំណុចទាំងនោះហើយបានធ្វើឱ្យកូរ៉េខាងជើងដាក់កម្លាំងទាហានជាច្រើននៅតាមព្រំដែន។ បច្ចុប្បន្នកូរ៉េខាង ជើងប្រមូលផ្ដុំកម្លាំងទ័ពប្រមាណ១.២ លាននាក់ឯកូរ៉េខាងត្បូងមានកម្លាំងទ័ព ៦៥៥.០០០ នាក់បូកបន្ថែមនឹងកម្លាំងទ័ពជំនួយអាមេរិក២៨.០០០នាក់។ សូម្បីតែ នៅតំបន់សគ្មានកងទ័ពក៏មានទាហាន ជាច្រើននៅទីនោះដែរ មិនដឹងពីចំនួន ទាហានពិត ព្រោះជាការសម្ងាត់យោធា។ ទីក្រុងសេអ៊ូលបញ្ចេញតែតួលេខទេសចរ ធ្វើដំណើរទៅទស្សនាតំបន់នោះថា មាន ដល់ទៅ១សែននាក់ក្នុងមួយឆ្នាំៗ។ អ្នក ជំនាញបានប៉ាន់ស្មានថា ភាគីម្ខាងៗផ្ដុំ កម្លាំងឈរជើងប្រមាណពី៦០ទៅ៧០ នាក់តាមបណ្ដោយព្រំដែន ៕

ses

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print