សម្ដេចទៀ បាញ់អំពាវនាវពលរដ្ឋ​ឱ្យគុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ=ឈ្នះ និង​ប្ដូរផ្ដាច់​ថែរក្សា​សសន្តិភាព

ចែករំលែក៖

​ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះក្នុងឱកាសប្រារព្ធខួបបួនឆ្នាំនៃការកសាងវិមានឈ្នះ=ឈ្នះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អំពាវនាវប្រជាពលរដ្ឋ​ទាំងអស់​ឱ្យគុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ=ឈ្នះ ដែល​នាំមក​នូវ​សុខ​សន្តិភាព​ដល់​ប្រទេសជាតិ និង​ប្រជាជន ហើយ​ត្រូវ​រួមគ្នា​ប្ដូរផ្ដាច់​ថែរក្សា​ឱ្យបានជា​ដាច់ខាត។ ​

​ក្នុង​ពិធី​អបអរសាទរ​ខួប២៤​ឆ្នាំនៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្តប្រកបដោយ​ជោគជ័យ​នយោ​បាយ​ឈ្នះ=ឈ្នះ និង​ខួប​៤​ឆ្នាំនៃការសាងសង់​វិមាន​ឈ្នះ=ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​ពិជ័យ​សេនាបាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរទាំងអស់គួរ​សិក្សា​ស្វែងយល់ឱ្យបាន​ជ្រួតជ្រាប​ពី​នយោបាយឈ្នះ=ឈ្នះ ជាពិសេស​យុវជនជំនាន់​ក្រោយៗ ព្រោះថា​យើង​បាន​ចងក្រង​ជា​សៀវភៅ រួមទាំង​មាន​សិលា​ចារឹក​នៅ​វិមាន​ឈ្នះ=ឈ្នះ ដើម្បី​បាន​សិក្សា​រៀន​សូត្រ។​

​សម្ដេច ទៀ បាញ់ បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈចូលរួម​រៀបចំ​ទុកដាក់​វិមាន​ឈ្នះ=ឈ្នះ ឱ្យក្លាយ​ជា​បេតិកភណ្ឌ​ជាតិនិង​អន្តរជាតិតាម​លក្ខណៈ​វិនិច្ឆ័យ និង​ស្នើ​ដល់​ក្រសួង​អប់រំ យុវជននិង​កីឡា​រៀបចំ​ខ្លឹមសារ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា និង​បង្រៀន​ដល់​យុវជន​ឱ្យបាន​ដឹង​ពី​តំបន់​ប្រវត្តិសាស្ត្រ​យោធាឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត ហើយ​រួមគ្នា​ឱ្យគុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ=ឈ្នះរបស់​សម្ដេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។​ ជាមួយនេះ​ប្រមុខ​ការពារជាតិ​កម្ពុជា​បាន​ប្ដេជ្ញា​ការពារ​សុខ​សន្តិភាពមិន​ឱ្យប្រតិកិរិយា​ណាមួយ​បំផ្លាញ​ជាដាច់ខាត ហើយ​អំពាវនាវ​ឱ្យរួមគ្នា​ថែរក្សាដើម្បី​គុណប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត​ទៅ។​

...

សម្ដេច ទៀ បាញ់ បាន​គូសបញ្ជាក់ថា តាម​បណ្ដា​ខេត្ត​មួយចំនួន​មានបំណង​សាងសង់នូវ​ស្ដូប​អនុស្សាវរីយ៍​ឈ្នះ=ឈ្នះ ដើម្បី​រក្សាទុក​នូវ​ស្នាដៃ​របស់​កងទ័ព និង​សមិទ្ធផល​ផ្សេងៗ​តាម​ខេត្ត​ទាំង​នោះ​ផង​ដែរ ដូចនេះ​ត្រូវ​ធ្វើតាម​គំរូ​ស្ដូប​មាន​ស្រាប់​នៅ​ខេត្ត​កោះកុង ខេត្ត​ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។
គួរ​បញ្ជាក់​ថា នយោបាយ​ឈ្នះ=ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​ចាប់ពី​ចុង​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឱ្យកម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ ហើយ​បានអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមានការ​រីកចម្រើន​ជា​បន្តបន្ទាប់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print