កម្ពុជា យកឈ្នះប្រ៊ុយណេ ៥-១ ដើម្បីបន្ដក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ពានរង្វាន់ AFF Cup 2022 ខណៈជួបថៃនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សម្លេងគាំទ្រយ៉ាងកងរំពងពេញពហុកីឡដ្ឋានមរតកតេជោ ខណៈក្រុមជម្រើសជាតិកម្ពុជា បានរក្សាជ័យជម្នះលើកទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ ដើម្បីរក្សាក្ដីសង្ឃឹមឡើងវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 ។ កម្ពុជាត្រូវជួបជាមួយថៃ លើទឹកដីថៃ ដើម្បីប្រជែងយកឈ្នះ បន្តទៅវគ្គក្នុងពូល A។

សូមបញ្ជាក់ថា, ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា មាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ចាញ់ប្រៀបក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ១ពិន្ទុ បន្ទាប់ពីក្រុមទាំងពីរនេះ បញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ មុននេះបន្ដិច នៅទីក្រុងហ្សាកាតា ដែលធ្វើឲ្យថៃ និងឥណ្ឌូនេស៊ី មាន ៧ពិន្ទុក្នុងដៃស្មើគ្នា ។ ដូច្នេះថៃត្រូវជួបកម្ពុជា , ហើយ ឥណ្ឌូនេស៊ី ប៉ះជាមួយ ហ្វីលីពីន​ ។ 

យ៉ាងណាក្រុមកម្ពុជា នៅសល់ការប្រកួតដ៏សំខាន់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមដំរីសឹកថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដោយកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។

ការប្រកួត កម្ពុជា ប៉ះ ប្រុយណេ កម្ពុជាធ្វើបានល្អច្រើន គ្រាប់បាល់បានគ្រប់គ្រងបានច្រើន ទៅដៃគូប្រកួត ។ សង្ឃឹមថា, ប៉ះថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខ កម្ពុជាធ្វើបានល្អ ដើម្បីជាមោទនភាពឡើងវគ្គបន្ត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print