បុរសម្នាក់បើករថយន្ត ford ranger ពាក់ស្លាកលេខរដ្ឋ បុកចូលហាងលក់ទូរស័ព្ទដៃរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ ជ្រុលបុកចូលហាងលក់ទូរសព្ទដៃមួយកន្លែងយីហោ ម៉ែង ហាប់ បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២២ នៅចំណុចហាងលក់ទូរសព្ទដៃ យីហោ ម៉េង ហាប់ ត្រង់ចំណុចរង្វង់មូលកាំកូស៊ីធី កែងនឹងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ12 2-3618ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីរលិចទៅកើត ខណៈនោះបានប៉ះជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងមិនចាំស្លាកលេខ ភ្លាមនោះភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿង ក្រោយមករថយន្តបង្កក៏បានបើកបន្តទៅដំណើរទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកហាងលក់ទូរសព្ទដៃពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

...

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្ត ព្រមជួសជុលហាងលក់ទូរស័ព្ទឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print