រថយន្តព្រូសបុករថយន្តហាយឡេនឌ័រពីចំហៀងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវលេខ១៧៥កែងផ្លូវ៤៣២​ ស្ថិតក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AN 2308 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទឹកមាសពាក់ស្លាកលេខសៀមរាប​ 2C 9288​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៧៥​ ក្នុងទិសដៅពីជេីងទៅត្បូងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

...

ក្រោយកេីតហេតុភាគីខាងរថយន្តព្រូសព្រមចេញថ្លៃជួសជុលទៅលេីរថយន្តហាយឡែនឌ័រដេីម្បីបញ្ចប់រឿងនីកន្លែងកេីតហេតុ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print