លោកចោរអេីយ! សូម្បីតែ​មេីមដំឡូងមី​ ក៏លួច​ដែលចុង​ក្រោយ​ជាប់​ខ្នោះ​ដៃ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មុខសញ្ញាចោរលួច​ដកយកមេីមដំឡូងមី​ នៅក្នុងដីចំការរបស់​ប្រជាពលរដ្ឋ​ម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុករ​តនមណ្ឌល​ ចុះ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​បាត់ដំបង​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ មានករ​ណី​លួចដកយកមេីមដំឡូង​របស់​ប្រជាពលរដ្ឋ​ នៅក្នុងដីចំការ​ កាលពីព្រលប់ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​ ២០២២​នៅចំណុចក្រុមទី០១ ក្នុងភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

របាយការណ៍ដដែល​បន្តថា​ ករណី​នេះបង្កដោយជនសង័្សយ​មិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចជីក​យកមេីមដំឡូងមី​ ជារបស់ជនរងគ្រោះឈ្មោះសួន​ សុខឌី ភេទប្រុស អាយុ៣២ ឆ្នាំ​ រស់នៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល​ ខេត្តបា​ត់ដំបង។ បន្ទាប់ពីដឹងថា​ មេីមដំឡូងនៅក្នុងដីចំការរបស់ខ្លួនត្រូវបាត់បង់​ទេីបជនរងគ្រោះដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ឱ្យជួយស្រាវជ្រាវលេីករណីនេះ​តែម្តង​។

ក្រោយ​មកលោកវរសេនីយ៍​ឯក​ សន​ និល​ អធិការនគរបាលស្រុករ​តនមណ្ឌល​ បានដឹលនាំកម្លាំងផ្នែកំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហា​ ធ្វេីការស្រាវជ្រាវរហូតកំ​ណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឌិត​ ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង ។

បន្ទាប់ពីបានធ្វេីការសាកសួរជនស ង្ស័យបានឆ្លេីយសារភាពថារូបគេពិតជាបានធ្វេីសកម្មភាពយកកាំបិតបុ័ង​តោ​ និងដែក(ឧបករណ៍ដកមេីមដំឡូង)​លួចដកមេីមដំឡូងរបស់ជនរងគ្រោះខាងលេីអស់ចំនួន​០១តោន​(មួយពាន់គីឡូក្រាម)​យកទៅលក់។

វត្ថុតាងដកហូតរួមមាន៖​ កាំបិតបុ័ងតោ​ ចំនួន០១​ និងដែក (ឧបករណ៍ដកមេីមដំឡូង)ចំនួន០១។

...

បច្ចុប្បន្នះជនសង្ស័យត្រូវបានឃាត់ខ្លួន​នៅស្នងការដ្ឋាននគរបាលខេត្ត​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​បាត់ដំបង​ ដើម្បី​​អនុវត្តទោសទៅតាមច្បាប់៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print