ឥណ្ឌូនេស៊ី លុបវិធានការរឹតត្បិតកូវីដ-១៩ ទាំងស្រុង

ចែករំលែក៖

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី ៣០ ខែធ្នូនេះបានប្រកាសថា ប្រទេសនេះបានលុចចោលទាំងស្រុងរាល់វិធានការរឹតត្បិត ទប់ស្កាត់កូវីដ-១៩ ។ ការសម្រេចខាងលើចូលជាធរមាន​ ក្នុងពេលពលរដ្ឋមានអង់បដិប្រាណគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ជិត៧៥ភាគរយនៃប្រជាជនឥណ្ឌូណេស៊ី ដែលមានអាយុលើសពី ៦ឆ្នាំឬ ១៧៤.៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងចំនួន ២ដូស ហើយប្រហែល ៦៨.៥លាននាក់បានចាក់ដូសជំរុញយ៉ាងហោចណាស់មួយដូស។ នៅមុនសេចក្តីប្រកាសខាងលើនេះ ការរឹតបន្តឹងលើសកម្មភាពសង្គមភាគច្រើនត្រូវបានដកចេញរួចទៅហើយ សម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ប៉ុន្តែអាជ្ញាធរនៅតែតម្រូវឱ្យពាក់ម៉ាស់ក្នុងកន្លែងប្រជុំជន និងការប្រើប្រាស់កម្មវិធីតាមដានកូវីដ-១៩ ពេលចូលទៅកាន់ទីសាធារណៈនានា។
លោក វីដូដូ បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «នឹងមិនមានការរឹតបន្តឹងទៀតឡើយលើការប្រមូលផ្តុំ និងសកម្មភាពសង្គម ហើយការសម្រេចចិត្តនេះធ្វើឡើង ដោយផ្អែកលើតួលេខឆ្លងចុងក្រោយបង្អស់»។
ប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤របស់ពិភពលោកមួយនេះ បានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបជាង ៦.៧លានករណី ដោយមានអ្នកស្លាប់ចំនួន ១៦០,៥៨៣នាក់៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print