លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់គុក ៧ឆ្នាំបន្ថែមទៀត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី៣០ ខែធ្នូ បានរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ទោសអតីតទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារចំនួន៧ ឆ្នាំបន្ថែមទៀត ដែលនាំឱ្យទោសជាប់ពន្ធនាគារសរុបដល់ទៅ៣៣ ឆ្នាំ។

ការកាត់ក្តីលើការចោទប្រកាន់ពុករលួយចំនួនប្រាំចុងក្រោយរបស់លោកស្រី ស៊ូជី ត្រូវបានធ្វើឡើងដោយបិទទ្វារនៅថ្ងៃទី 30 ខែធ្នូ ក្នុងរដ្ឋធានី Naypyidaw របស់ប្រទេសមីយ៉ាន់ម៉ា ដោយបានប្រកាសសាលក្រមចុងក្រោយឱ្យជាប់គុក 33 ឆ្នាំសម្រាប់ ១៩បទចោទប្រកាន់ព្រហ្មទណ្ឌផ្សេងគ្នា។
យោងតាមគណៈកម្មការប្រឆាំងអំពើពុករលួយដែលបង្កើតឡើងដោយយោធាមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានបំពានអំណាច ក្នុងការទិញឧទ្ធម្ភាគចក្រ ដែលបណ្តាលឱ្យបាត់បង់ថវិការដ្ឋ។
មុននេះ លោកស្រីអោងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៦ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ១៤ រាប់ចាប់ពីការស៊ីសំណូក ការប្រឆាំងកងទ័ព ការបំពានច្បាប់បោះឆ្នោត ការកាន់កាប់វិទ្យុដោយខុសច្បាប់ រហូតដល់ការបំពានច្បាប់ការពារជំងឺកូវីដ-១៩។ លោកស្រី Aung San Suu Kyi បានបដិសេធរាល់ការចោទប្រកាន់លើលោកស្រី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២១ ខែធ្នូបានអនុម័តដំណោះស្រាយលើប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងក្នុងរយៈពេល ៧៤ ឆ្នាំដោយទាមទារឱ្យបញ្ចប់អំពើហិង្សា និងជំរុញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយរួមទាំងលោកស្រី Aung San Suu Kyi ផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print