ពលរដ្ឋវេណេហ្ស៊ូអេឡា «យើងត្រូវការអាហារបរិភោគ»

ចែករំលែក៖

អំពើហិង្សានៅតាមដងផ្លូវថ្មីបំផុតកំពុងតែធ្វើឲ្យប្រទេសនេះធ្លាក់ជ្រៅក្នុងវិបត្តិពិបាកក្នុងការដោះស្រាយ។ កម្លាំងសន្តិសុខវេណេហ្ស៊ូអេឡាបានបាញ់ឧស្មាន់បង្ហូទឹកភ្នែក បំបែកហ្វូងបាតុករ​ដែលស្រែកខ្លាំងៗនៅមុខវិមានប្រធានាធិបតីថា​កាលពីថ្ងៃទី​២ ខែមិថុនា ថា «យើងត្រូវការអាហារ»។

ពលរដ្ឋវេណេហ្ស៊ូអេឡា រាប់សិបពាន់នាក់បង្ហាញការខកចិត្ត ខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុង Caracas ដើម្បីធ្វើបាតុកម្មប្រឆាំងនិងការដឹកនាំបង្ករឲ្យមានវិបត្តិនៅក្នុងប្រទេស។

ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក ​Nicolas Maduro កំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងប្រទេសដែលមានពលរដ្ឋ​៣០លាននាក់។

វ៉េណេស៊ុយអេឡា ជា​ប្រទេស​ធ្លាប់​មាន​បាននិង​កំរិត​ជីវភាព​រស់នៅរបស់ប្រជាជន​យ៉ាងប្រសើរនៅ​ក្នុង​ទសវត្សរ៍​ទី៦០ ប្រហាក់ប្រហែលទៅ​នឹង​ប្រទេស​លោកខាង​លិច​ផ្សេងៗ​ទៀត ព្រោះ​ជា​ប្រទេស​សម្បូរ​ប្រេងកាត។ ប៉ុន្តែ​ពេល​នេះ​វ៉េណេស៊ុយអេឡា​ ធ្លាក់​ខ្លួន​ជា​​ប្រទេស​ក្រីក្រ​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​តំបន់​អាមេរិកឡាទីន និង​នៅ​លើ​ពិភពលោក ដោយ​មាន​ពលរដ្ឋ​ ៧៣ភាគរយ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

ផលិតផល​ក្នុង​ស្រុក​ដាំក្បាល​ចុះជាប់​ជា​ប្រចាំ​តាំង​ពី​ជាង​២​ឆ្នាំ​មក​ហើយ។ ឱនភាព​ជាតិ​ មាន​កំរិត​ដល់​ទៅ​ ២៧៥ភាគរយ នៅ​ឆ្នាំ​២០១៥ និង​ធ្លាក់​ដល់ ​៧០០ភាគរយ​នៅ​ឆ្នាំ​២០១៦​  ​ពោល​គឺ​ជា​ជើងឯក​ប្រចាំ​ភពផែនដី។ ​ការធ្លាក់​ចុះ​នេះបណ្តាល​មក​ពី​មូលហេតុ​ពីរ​សំខាន់ៗ ទី​មួយ​គឺ​នយោបាយ​រំពឹង​លើ​​ធនធាន​ប្រេង និង​ទីពីរ​​នយោបាយ​បែប​សង្គម​និយម​របស់​វ៉េណេស៊ុយអេឡា។

វ៉េណេស៊ុយអេឡា គឺ​ជា​តំណាង​ប្រទេស​សង្គមនិយម​ដ៏​ធំ​បំផុត​ប្រចាំ​សតវត្សរ៍​ទី២១ ​នេះ​។ សេដ្ឋកិច្ច​សង្គម​និយម​ ប្រមូល​ដាក់​ជា​សមូហភាព រដ្ឋ​គ្រប់​គ្រង​រាល់​គ្រប់​ក្រុមហ៊ុន​សហគ្រាស តូច​ធំ ទីផ្សារ​ហិរញ្ញវត្ថុ​ ទីផ្សារ​ទំនិញ មន្ទីរពេទ្យ​ សូម្បី​តែ​អំណាច​តុលាការ​ក៏​ត្រូវ​ស្ថិត​ក្រោម​បង្គាប់​នយោបាយ​ដែរ។ រដ្ឋាភិបាល​ត្រួតពិនិត្យ​គ្រប់​យ៉ាង​ទាំង​អស់គ្មាន​អ្វី​ជា​របស់​ឯកជន​ទេ និង​គ្មាន​ទេ​ពាក្យ​ថា​សេរីភាព​។ រដ្ឋ​ជា​អ្នក​ចែក​ចាយ​ទឹក ភ្លើង ចំណីអាហារ​ សម្ភារៈ​ប្រើប្រាស់ ផលិតផល​កសិកម្មយ៉ាង​ខ្ជះខ្ជាយ​​។

នយោបាយ​សង្គមនិយម​នេះ​ត្រូវ​បាន​ស្តារ​និងអនុវត្តន៍​តាំង​ពី​ឆ្នាំ​១៩៩៩​ មក ដោយប្រធានាធិបតី​ អ៊ុយហ្កោ ស្ហាវែស។ របប​នយោបាយ​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ស៊ីរ៉ូង​ផ្ទៃក្នុងនៅ​ពេល​ធនធាន​ប្រេង​កាត​​ដែល​ជាដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​ថ្លៃ លុយ​ធ្លាក់​ចូល​ក្នុង​ហោបៅ​ថ្នាក់​ដឹកនាំ (កូនស្រី​ស្ហាវែស គឺ​កំពូល​អ្នក​មាន​បំផុតមួយ​នៅលើ​ពិភពលោក)។ លុយ​ចំណេញ​បាន​មក​ពី​​​ការ​លក់​ប្រេង​ មិន​អាច​ទាំង​សង​បំណុលជាតិ​​គ្រប់​ផង។

នៅ​ពេល​ប្រធានាធិបតី​ ស្ហាវែស ស្លាប់​នៅ​ឆ្នាំ២០១៣ លោក​ នីកូឡា ម៉ាឌុយរ៉ូ បាន​ឡើង​បន្ត​តំណែង និង​បន្តនយោបាយ​សេដ្ឋកិច្ច​បែប​សង្គមនិយមគ្មាន​ចាត់​វិធានការ​អ្វី​ទាំង​អស់លុះ​តម្លៃ​​ប្រេង​ធ្លាក់​ថ្លៃសេដ្ឋកិច្ច​ត្រដរ​​ខ្យល់ភ្លាម​​។

ពេល​នេះក្រៅ​អំពី​វិបត្តិ​នយោបាយជម្លោះ​រវាង​រដ្ឋាភិបាល​និង​សភាដ៏​តានតឹងប្រជាពលរដ្ឋវិញ​កំពុង​ត្រដាប​ត្រដួសខ្វះ​ទឹក​ ខ្វះ​ភ្លើង ​​ប្រើប្រាស់ មាន​លុយ​ហើយមិន​អាច​ទិញ​សម្ភារៈ​ម្ហូបអាហារ​ចាំបាច់​សម្រាប់​រស់​បាន​ផង ព្រោះ​គ្មាន​របស់​លក់ និង​ដោយ​សារ​ការ​ប្រើ​ប្រព័ន្ធ​ផ្តិត​ក្រយៅដៃ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​អាច​ទិញ​ចំណី​អាហារបាន​ស្តុក​ទុក​បាន​ត្រឹម​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។ តាំង​ពី​ខែ​មេសា​ មក ភាព​អត់​ឃ្លានបាន​រុញ​ច្រាន​ឱ្យ​មាន​ការ​លួច ប្លន់ បំផ្លិចបំផ្លាញ​គ្រប់​បែប​យ៉ាង​តាម​ហាង​ទំនិញ តាម​រថយន្ត​ដឹក​ជំទិញ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print