រៀងរ៉ាវប្លែកៗស្ទើរតែមិនជឿបានកើតឡើងជុំវិញពិភពលោក

ចែករំលែក៖

សត្វ​មាន់​គ្មាន​រោម​

សត្វ​មាន់​គ្មាន​រោម​ត្រូវ​បាន​គេ​បង្កាត់​ពូជ​បង្កើត​ឡើង​ដោយ​មហា​វិទ្យា​ល័យមួយ​នៃ​ប្រទេស​អ៊ី​ស្រា្ដ​អែ​ល​ឈ្មោះ​ Rehovot​ Agronomy​ Institute​ ក្បែរ​ក្រុង​តែ​ល​អា​វីវ​។​ ពូជ​មាន់​ថ្មី​សម​ស្រប​ទៅ​នឹង​អាកាសធាតុ​នៃ​ប្រទេស​ក្ដៅ​ហើយ​វា​ក៏​មិន​ត្រូវការ​ម៉ាស៊ីនត្រជាក់​នោះ​ដែរ​។​ តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លះ​ទិទៀន​ថា​ មាន់​ប្រភេទ​នេះ​ងាយ​មាន​ជំងឺ​ មេរោគ​ឆាប់​ចាប់​បាន​ មូស​ងាយ​ខាំ​ ហើយ​ងាយ​ទទួល​រង​ពន្លឺ​ថ្ងៃ​បំផុត​។​

1 (1)

ស្រី​មាន​ក្រចកដៃ​វែង​លើសគេ​

ស្រី​ម្នាក់​នៅ​ឡាស់​វេ​ហ្គា​ស​ (Las​ Vegas)​ ឈ្មោះ​ Chris​ Walton​ បាន​រក្សា​ក្រចកដៃ​ដោយ​មិន​កាត់​អស់​រយៈពេល​១៨​ឆ្នាំ​ ហើយ​នាង​ត្រូវ​បាន​កត់​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ប្លែកៗ​លើ​ពិភពលោក​ ជា​ស្រី​ដែល​មាន​ក្រចកដៃ​វែង​ជាងគេ​នៅ​លើ​ពិ​ភព​លោក​។​ អ្នកនាំពាក្យ​នៃ​សៀវភៅ​ Guinness​ World​ Records​ គឺ​លោក​ Stuart​ Claxton​ បាន​និយាយ​ថា​លោកស្រី​ Chris​ Walton​ មាន​អាយុ​៤៥​ឆ្នាំ​ មាន​ក្រចកដៃ​ឆ្វេង​ប្រវែង​ ១០​ហ្វី​ត​២​ និង​ក្រចកដៃ​ស្ដាំ​ប្រវែង​ ៩​ហ្វី​ត​៧ ​។​

​ អ្នកស្រី​និយាយ​ថា​ ដោយសារ​តែ​ក្រចកដៃ​នាង​មិន​អាច​ធ្វើខ្លួន​ដោយ​ខ្លួនឯង​បាន​ឡើយ​ នាង​និយាយ​ថា​ នាង​ពិបាក​ទាំង​ក្នុង​ការ​លូក​ហោប៉ៅ​។​ នាង​ Chris​ ជា​អ្នកចម្រៀង​នៅ​តាម​រង្គសាល​។​

1 (5)

មនុស្ស​ទាប​បំផុត​ក្នុង​លោក​

កញ្ញា​ Bridgette​ Jordan​ អាយុ​ ២០​ឆ្នាំ​ជា​ជនជាតិ​អា​មេ​រិ​កាំ​ង​ពេល​ឈរ​មាន​កម្ពស់ ​២​ហ្វី​ត​៣​ ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ទាប​ជាងគេ​នៅ​លើ​លោក​ហើយ​ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​សៀវភៅ​ប្លែកៗ​លើ​លោក​ Guinness​ World​   Records​។​ នាង​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ ពូកែ​ច្រៀង​រាំ​ ហើយ​នាង​និយាយ​ថា​ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ជា​មនុស្ស​សង្ហា​ ខ្ញុំ​ពេញចិត្ដ​ជាមួយ​មាឌ​ល្អិត​របស់ខ្ញុំ​»​។​ នៅ​កម្ពុជា​មាន​មនុស្ស​មាឌតូចៗ​មិន​តិច​ជាង​១០​នាក់​ តែ​មនុស្ស​ជា​ច្រើន​សួរ​ថា​ ហេតុ​អ្វី​បានជា​គេ​មិន​កត់ត្រា​ក្នុង​សៀវភៅ​ Guinness​ World​ Records​ ?​ នៅ​ពេល​ថត​រឿង​ «នាង​ព្រិល​ស​»​ គេ​ប្រមូល​មនុស្ស​មាឌ​ល្អិត​មិន​តិច​ជាង​១០​នាក់​ឡើយ​។​

​ជនជាតិចិន​ម្នាក់​ឈ្មោះ​ Pin​ Pin​ ដែល​បាន​កត់ត្រា​ចូល​ក្នុង​សៀវភៅ​ Guinness​  World​ Records​ ទៅ​ហើយ​នោះ​ បាន​ស្លាប់​នៅ​អាយុ​២១​ឆ្នាំ​ នៅ​ប្រទេស​អ៊ី​តា​លី​ពេល​ដែល​គាត់​ទៅ​បង្ហាញខ្លួន​តាម​ TV​ នៅ​ទីនោះ​។​

1 (1)

មនុស្ស​ស៊ាំ​នឹង​សត្វ​ពស់​ លេងល្បែង​ពស់​

អ្នកលេងប៉ា​ហ៊ី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ លូ​ ហ្វី​ (Liu​ Fei​ )​ មក​ពី​ខេត្ត​ Jiangxi​ បាន​សម្ដែង​ប៉ា​ហ៊ី​ដ៏​គួរ​ឱ្យ​ស្រៀវ​សាច់​មួយ​ឈុត​ដោយ​យក​ពស់មានពិស​ម្យ៉ាង ​ឈ្មោះ​ Caulifowre​ ញាត់​ចូល​ក្នុង​ច្រមុះ​ដែល​ជា​ទិដ្ឋភាព​មួយ​គួរ​ឱ្យ​រំភើប​ក្រៃ​លែង​។​ អ្នក​សំដែង​មាន​អាយុ​៥២​ឆ្នាំ​ ឈប់​មាន​បញ្ហា​ជាមួយ​ពិសពស់​ទៀត​ហើយ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ពស់មានពិស​ មួយ​ក្បាល​ចិក​តែ​មិន​ស្លាប់​រួច​មក​។​ គាត់​ស៊ាំ​នឹង​ពិសពស់​ហើយ​ត្រូវ​បាន​មនុស្ស​ទូទៅ​ហៅ​ថា​លោក​ពស់​  «​Mr.​ Snakes​ »​ ។​

1 (2)

ភូមិ​ក្រពើ​ស្លូត​នៅ​ទ្វីប​អា​ព្រិច​

គេ​ស្ទើរតែ​មិន​ជឿ​អំពី​ទំនាក់ទំនង​រវាង​មនុស្ស​និង​សត្វ​ក្រពើ​នៅ​ក្នុងភូមិ​មួយ​ឈ្មោះ​ ប៉ា​ ហ្គា​ (Paga)​ នៅ​ក្នុង​ទ្វីប​អា​ព្រិ​ក​ដែល​នៅ​ទីនោះ​ក្រពើ​គ្រប់​ក្បាល​បែរជា​ស្លូត​ដូច​ជា​សត្វ​ជ្រូកស្រុក​ជាមួយនឹង​មនុស្ស​ដែរ​។​ មនុស្ស​អាច​ជិះ​ក្រពើ​ ទាញ​កន្ទុយក្រពើ​ អង្អែល​ខ្នង​ក្រពើ​បាន​យ៉ាង​សេរី​ដោយ​ក្រពើ​គ្រាន់តែ​គ្រហឹម​តិចតួច​តែ​ប៉ុណ្ណោះ​។​ នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ហ្កា​ណា​នេះ​បាន​ក្លាយជា​ទីកន្លែង​ដ៏​ប្រជាប្រិយ​បំផុត​ ហើយ​ជាទី​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់​តែ​ច្រើន​៕

1 (4)

1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print