បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី ហ៊ីលឡារីគ្លីនតុន បានចាត់ទុកបេក្ខភាពមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ គឺជាការគ្រោះថ្នាក់ដោយលោកមិនគ្រប់លក្ខណអាចក្លាយជាប្រធានាធិបតីអាមេរិក ។
នៅក្នុងសន្តរកថា ស្តីពីគោលនយោបាយការបរទេសរបស់លោកស្រីកាលពីថ្ងៃទី២ ខែមិថុនា ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រនីញ្ញា លោកស្ត្រី គ្លីនតុន បញ្ចាក់ថា «ចិត្តកំនិតរបស់លោក ត្រាំ មិនសាកសមកាន់ដំណែងជាប្រធានាធិបតីអាមេរិកនោះឡើយ ការកាន់តំណែងខាងលើត្រូវការមានសម្ថភាពចំណេះដឹងនិងការទទួលខុសត្រូវខ្ពស់។ លោក ត្រាំ ជាបុគ្គលមិនអាចកាន់លេខសម្ងាត់បរមាណូអាមេរិកបានឡើយ»។
អតីតរដ្ឋមន្ត្រីការបរទេសរូបនេះបញ្ចាក់ទៀតថា លោក ត្រាំ មិនយល់ច្បាស់ពីទឹកដីអាមេរិកនិងពិភពលោកទាំងមូលនោះឡើយ ហើយបើលោកត្រាំដឹកនាំអាមេរិកនោះប្រាកដជាដឹកនាំឆ្ពោះទៅរកសង្គ្រាមជាមិនខាន។
ចំណែកខ្លួនលោកស្រីវិញ លោកស្រីបានបញ្ចាក់ថា ជាមួយនិងបទពិសោធកាលពីលោកស្រីជាភរិយាប្រធានាធិបតី និងដំណាងរាស្ត្រ ព្រមទាំងរដ្ឋមន្ត្រីការបរទេស លោកស្រីនិងដឹកនាំអាមេរិកឆ្ពោះទោរកភាពរីកចំរើន សុខសន្តិភាពស្ថេរភាព។
ឆ្លើយតបទៅនិងការប្រកាសរបស់លោកស្រី គ្លីនតុន លោក ត្រាំ បានបញ្ចាក់ថា លោកស្រី គ្លីនតុន បានបំភ្លៃការពិតពីគោលនយោបាយរបស់លោកស្រី។
យុទ្ធនាការឃោសនារបស់បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែវិច្ឆិកាខាងមុខកំពុងឈានចូលដល់ទីបញ្ចប់។ លោក ដូណាល់ ត្រាំ បានប្រាប់ឲ្យដឹងថា លោកទទួលបាន ១,២៣៧ប្រតិភូដែលជាចំនួនគ្រប់គ្រាន់សម្រាប់ឈរឈ្មោះជាបេក្ខជនតំណាងឲ្យគណបក្សសាធារណរដ្ឋ។ តែនៅខាងគណបក្សប្រជាធិបតេយ្យឯណោះវិញ លោកស្រី ហ៊ីលឡារី គ្លីនតុនកំពុងជួបឧបសគ្គកណ្តាលផ្លូវ ដោយសារតែរបាយការណ៍របស់ក្រសួងការបរទេសទាក់ទងនឹងរឿងអាស្រូវអ៊ីមែល របស់លោកស្រី។
ប្រហែលជាគ្មានអ្វីអាចរារាំងដំណើរផ្លូវរបស់លោកដូណាល់ ត្រាំឆ្ពោះទៅឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋទៀតឡើយ។ លោក ដូណាល់ ត្រាំ ដែលបានកំចាត់គូប្រជែងម្តងម្នាក់ៗទាំង ១៦នាក់នៅក្នុងបក្សបានប្រកាសធានាថា លោកទទួលបាន ១,២៣៧ប្រតិភូដែលជាចំនួនគ្រប់គ្រាន់សម្រាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាខែវិច្ឆិកាខាងមុខ។
ដោយឡែក និងក្នុងពេលដែលអ្វីៗហាក់ដូចជាមានដំណើរទៅមុខយ៉ាងរលូនសម្រាប់ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យកំពុងជាប់ស្ទះកណ្តាលផ្លូវទៅវិញ។ ជាប់ស្ទះដោយសារតែរឿងរ៉ាវទាក់ទងនឹងអ៊ីម៉ែលផ្ទាល់ខ្លួនដែលលោកស្រីបានប្រើសម្រាប់ទំនាក់ទំនងផ្លូវការក្នុងពេលលោកស្រីកាន់តំណែងជារដ្ឋមន្រ្តីការបរទេស។ បន្ទាប់ពីរបាយការណ៍របស់ក្រសួងការបរទេសរឿងអាស្រូវមួយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រសួងស៊ើបការណ៍សម្ងាត់ FBI។
តែលោកស្រី គ្លីនតុន បានថ្លែងថា រឿងអាស្រូវនេះមិនបានធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនារបស់លោកស្រីទេ និងថា បណ្តារដ្ឋមន្រ្តីការបរទេសមុនៗក៏ធ្លាប់បានប្រើអ៊ីម៉ែលផ្ទាល់ខ្លួនសម្រាប់កិច្ចការរដ្ឋដែរ។ ក៏ប៉ុន្តែរឿងអាស្រូវមួយនេះកំពុងធ្វើឲ្យលោកស្រីបាត់បង់ប្រជាប្រិយភាពប្រឈមនឹងគូប្រជែង ពិសេសលោក ប៊ែរនី សេនដឺ។ ជាក់ស្តែងនៅក្នុងរដ្ឋ Californie សម្លេងគាំទ្រលោកស្រីគ្លីនតុន និងលោក សេនដឺ មានប្រហាក់ប្រហែលគ្នា។
យ៉ាងណាក៏ដោយ ទោះបីជាលោក សេនដឺ ឈ្នះលោកស្រី គ្លីនតុន ក្នុងរដ្ឋ Californie ក៏គ្មានអ្វីអាចរារាំងលោកស្រីឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យទេ៕
ប្រែសម្រួល៖ សាធី