នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៣

ចែករំលែក៖

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៣។

ក្នុងឱកាសដ៏ឧត្ដុងឧត្ដមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូម​ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់បារមី ព្រះមហាស្វេតច្ឆ​ត្រ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិ​សេស​ព្រះបារមី​​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​អភិបាល​ប្រោះព្រំគ្រងរក្សា ព្រះអង្គទាំងទ្វេ មាន​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ជាម្លប់ដ៏​ត្រជាក់​ត្រជំដល់ប្រជានុរាស្ត្រជាកូន​ចៅ រស់​នៅក្នុង​សេចក្ដីសុខ​ក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងច​ម្រុងច​ម្រើនថ្កុំថ្កើនទូទាំង​ព្រះនគរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print