ស្ថានទូតចិនប្រចាំកម្ពុជា ៖ ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិត្យ ចិន ប្រចាំកម្ពុជា បានលើយកព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២។

(១)៖ លោកប្រធានាធិបតីចិនបានពិភាក្សាការងារជាមួយសម្ដេចតេជោតាមរយៈទូរស័ព្ទ 

នាថ្ងៃទី១៨ ខែមីនា លោក Xi Jinping ប្រធានាធិបតីចិន បានពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយតាមរយៈទូរស័ព្ទ។

លោកប្រធានាធិបតីចិន បានបង្ហាញថា ប្រឈមមុខជាមួយការផ្លាស់ប្តូរពុំធ្លាប់មានលើពិភពលោកនិងការយាយីនៃជំងឺកូវីដ១៩ ចិននិងកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការកសាងសហគមន៍វាសនារួម បង្កើតបានជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។ ភាគីទាំងពីរត្រូវប្រើប្រាស់ឱ្យបានល្អនូវ”កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ ត្រូវរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលមានគុណភាពខ្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងការផ្ដល់អត្ថប្រយោជន៍ជូនដល់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែច្រើន ភាគីចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើកិច្ចទប់ស្កាត់ជំងឺកូវីដ១៩ សហការជាមួយភាគីកម្ពុជាក្នុងការស្វែងរកទម្រង់ថ្មីសម្រាប់ទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរដោយក្រោមស្ថានភាពនៃជំងឺកូវីដ១៩។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ភាគីចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះមជ្ឈភាពរបស់អាស៊ានក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ គាំទ្រអាស៊ានដើរតួនាទីកាន់តែធំធេងសម្រាប់កិច្ចការក្នុងតំបន់និងអន្តរជាតិ គាំទ្រកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។

សម្ដេចតេជោ មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនមានការកើនឡើងយ៉ាងឆាប់រហ័ស ការកសាងគម្រោងធំៗក្រោមក្របខណ្ឌ«ខ្សែក្រវាត់និងផ្លូវ»កំពុងដំណើរការយ៉ាងរលូន។ ភាគីកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ចិនលើបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងស៊ីនជាំងជាដើម។ ភាគីកម្ពុជារីករាយចាប់យកខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយឆ្នាំ២០២៣ជាឱកាស ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យមានដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងមនុស្សសាស្រ្តជាដើម ជំរុញការកសាងរួមគ្នានូវ«ខ្សែក្រវាត់និងផ្លូវ» លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print