ភ្នំពេញ៖ នៅក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះ ចៅៗទាំងអស់ដែលបានចប់បាក់ឌុបនៅក្នុងអង្គការអាហ្វេស៊ីប (AFESIP) ទុំឌី នេះ គឺត្រូវតែទទួលបាននូវការនការអប់រំថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា យ៉ាងហោចណាស់គឺត្រូវអោយដល់ថ្នាក់បរិញ្ញាបត្រ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះសិស្ស និស្សិត ដែលបានបញ្ចប់បាក់ឌុបនៅទីនេះរួចហើយ សូមដាក់ពាក្យ ស្នើសុំ អាហារូបករណ៍ទៅ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដើម្បីទទួលបានការសិក្សាបន្តនៅថ្នាក់ឧត្តម៕ ដោយ៖ស តារា