មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ចុះជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានចំនួន១៤៥នាក់ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៤១ចំនួន១៤៥នាក់ ដែលកំពុងជាប់បំពេញបេសកកម្មដឹកជញ្ជូនគ្រឿងផ្ទះ និងសម្ភារនានារបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មានមតិសំណេះសំណាលទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់កងកម្លាំងនៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានយកអស់កម្លាំងកាយចិត្ត មិនគិតពីការលំបាកហត់នឿយ ក្នុងការជួយលើកដាក់ និងដឹកជញ្ជូនគ្រឿងផ្ទះ សម្ភារប្រើប្រាស់នានារបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯក តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌ និងវិន័យរបស់កងទ័ព និងថែទាំសុខភាពឲ្យបានល្អក្នុងរដូវរងារនេះ និងជាពិសេសត្រូវអនុវត្តនូវវិធានការ៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ដោយយថាហេតុណាមួយ។

ក្នុងពិធីសំណេះសំណាលនេះផងដែរ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនកម្លាំងដែលកំពុងបំពេញភារកិច្ចដ៏មមាញឹកនេះរួមមាន៖ មីចំនួន១២កេលតូច ប៊ីចេង៥គីឡូ ស្ករស៥ គីឡូ ខ្ទឹមស១០គីឡូ ប្រហុកសាច់៥គីឡូ សរុបថវិកាចំនួន៩១៧,០០០រៀល
និងឧបត្ថម្ភថវិកាចំនួន១លានរៀលបន្ថែមទៀតផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print