ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ស្ត្រីទី១កម្ពុជា និងជាឧត្តមភរិយា សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំជួលចិត្តស្រក់ទឹកភ្នែកពេលដែលស្ដាប់របាយការណ៍ និងសំណូមពររបស់ប្រធានអង្គការអាហ្វេស៊ីបទាក់ទងនឹងកុមារីដែលត្រូវបានរងគ្រោះដោយការរំលោភបំពាន។
សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីជាខំទប់ទឹកភ្នែកយ៉ាងណាក៏មិនអាចទប់ជាប់នោះទេពេលដែលប្រធានអង្គការ អេហ្វេស៊ីប លើកឡើងពីកុមារីដែលត្រូវតតាំងក្តីនៅតាមផ្លូវតុលាការប្រឆាំងនឹងជនល្មើសរំលោភបំពានផ្លូវភេទ។ ក្នុងនោះប្រធានអង្គការ អេហ្វេស៊ីប អានរបាយការណ៍បណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ កាន់តែធ្វើអោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ទប់ទឹកភ្នែកមិនបាន ។
ភាពអាណិតអាសូររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះគឺក្នុងពេលដែលសម្ដេចបានអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខដល់កុមារី និងសម្ពោធអាគារមួយខ្នងកម្ពស់៣ជាន់ ដែលជាអំណោយរបស់សម្ដេចទាំងពីរដល់អង្គការមួយនេះ ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់ទៅលើ អង្គការ អេហ្វេស៊ីប ដែលបានជួយដល់កុមារ ហើយសម្តេចនឹងជួយអោយកមារទាំងអស់ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបន្តដល់ថ្នាក់ ឧត្តមសិក្សាបន្ថែមទៀត ក្រោមការទំនុកបម្រុងពីសម្តេច ៕