ភ្នំពេញ : សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា,នាថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 11,738 ច្បាប់ ។
សូមបញ្ជាក់៖ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន 100% រួមមាន៖ ក្រសួង-ស្ថាប័ន ចំនួន 02 ៖ ១,គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
រាជធានី-ខេត្ត ចំនួន 08 ៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី ៣.ខេត្តកំពង់ស្ពឺ ៤, ខេត្តពោធិ៍សាត់ ៥.ខេត្តតាកែវ ៦ខេត្តកំពង់ចាម ៧.ខេត្តសៀមរាប ៨.ខេត្តត្បូងឃ្មុំ ។
សម្គាល់៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម “សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ លេខ ០០៥/២២ សជ.ណ. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយ សប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសេរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕
ដោយ : សហការី