ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា នៅកណ្តាលអាកាស ដោយបានសម្លាប់មនុស្ស ៤នាក់និង ៣នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯតំបន់ទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២ ខែមករា។
សារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសអូស្ត្រាលី បាននិយាយថា ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា នៅកណ្តាលអាកាស ដោយបានសម្លាប់មនុស្ស ៤នាក់នៅឯតំបន់ទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣។
ទូរទស្សន៍ ABC របស់ប្រទេសអូស្ត្រាលី បានបញ្ចេញរូបភាពជាច្រើន ដែលបង្ហាញពីឧទ្ធម្ភាគចក្រ ដេកផ្ងារលើដីខ្សាច់ នៅមិនឆ្ងាយពីឆ្នេរសមុទ្រ។ ឧទ្ធម្ភាគចក្រ មួយទៀតហាក់ដូចជានៅដដែល នៅកន្លែងកើតហេតុ ដោយធ្លាក់ក្បែរសួនកម្សាន្តដ៏ល្បី Sea World។
ការិយាល័យសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសអូស្ត្រាលីបានបើកការស៊ើបអង្កេត លើមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ ដោយធីរីណា
រូបថត :TTXVN-VNA
រូបថត : ABC NEWS