ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ ផ្ទេរនិងតែងតាំង មុខតំណែងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ២រូប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើយោងតាមអនុក្រឹត្យដែល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ទេរ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ហើយតែងតាំង ឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ជាប្រធាននាយកដ្ឋាន នគរបាលព្រំដែនគោក។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែង ខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សហការី