ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី៤ – ១០ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ

ចែករំលែក៖

ភ្នំពេញ : សេចក្តីជូនដំណឹង  ស្តីពី ស្ថានភាពធាតុអាកាស  របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម  នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា,

( ចាប់ពីថ្ងៃទី៤ – ១០ ខែមករា ឆ្នាំ២០២៣ ) 

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលដូចតទៅ ៖ 

– ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង 

– ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។ 

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ 

១-តំបន់ទំនាបកណ្តាល ៖ 

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C 

– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C 

– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

២-តំបន់ខ្ពង់រាប ៖ 

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C 

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C 

– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

៣-តំបន់មាត់សមុទ្រ ៖ 

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 

– សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C 

– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង ។ ឯនៅលេីផ្ទៃសមុទ្រក៏នឹងកេីតមានរលកសមុទ្រពីមធ្យមទៅ បង្គួរ

អាស្រ័យដូចជម្រា បជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន មានការប្រុងប្រយ័ត្នពិសេសតំបន់មាត់សមុទ្រ ៕

ដោយ : សិលា 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print