ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមនិយាយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈដែលជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖
ជួញដូរ ៣រណី ឃាត់មនុស្ស ១៧នាក់ (ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១៨នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមករា រួមមាន ៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១៣,៣៥ក្រាម និង១៣កញ្ចប់តូច ។
សូមជម្រាបជូនថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះជាលទ្ធផលមានចំនួន ៦អង្គភាព ក្នុងនោះកម្លាំងនគរបាល ៣អង្គភាព និងកម្លាំងកងរាជអាវុធហត្ថរាជធានី-ខេត្ត ៣អង្គភាព៖
១ / កម្លាំងនគរបាលខេត្តបាត់ដំបង ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ។
២ / កម្លាំងនគរបាលខេត្តសៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។
៣ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ៥,៤២ក្រាម ។
២ / កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១២កញ្ចប់តូច ។
៣ / កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៩៣ក្រាម ៕ ដោយ៖សហការី